ក្រុង​ហ្សឺ​ណែវៈ ពី​ប្រទេស​កំណើត​របស់លោក​អាហ្រ្វិក ដល់​អាមេរិក អ្វីៗ​ជា​ច្រើន​បង្ហាញ​ពី​ការ​ដឹង​គុណ​មក​ពី​ក្រុម​មេ​ដឹកនាំ​កំពូលៗ​នៅ​ជុំវិញ​ពិភពលោក​កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​អតីត​ប្រមុខ​អង្គការ​សហ​ប្រជាជាតិ និង​អ្នក​ការ​ទូត​កំពូល​លោក កូហ្វី អាណាន់​បាន​ទទួល​មរណភាព​នៅ​អាយុ ៨០ ឆ្នាំ។


បុរស​ជនជាតិ​ហ្គា​ណា គឺជា​អ្នកការទូត​អាជីព​ម្នាក់ ដែលមាន​ឥទ្ធិពល​ខ្លាំងក្លា និង​ត្រូវបាន​សរសើរ​ចំពោះ​ការ​លើក​មុខ​លើក​មាត់​របស់​អង្គការ​ពិភពលោក​នេះ នៅ​ក្នុង​កិច្ចការ​នយោបាយ​សកល​នៅ​ក្នុង​ការ​កាន់​តំណែង ២ អាណត្តិ​របស់​លោក​ជា​ប្រមុខ​អ.ស.ប.ពី​ឆ្នាំ ១៩៩៧ ដល់​ឆ្នាំ ២០០៦។

អគ្គលេខាធិការ​ទី ១ មក​ពី​អាហ្រ្វិក ​សាហា​រ៉ា លោក​អាណាន់ បាន​ដឹកនាំ​អង្គការ​សហប្រជាជាតិ​ឆ្លង​កាត់​សង្គ្រាម អ៊ីរ៉ាក់​ជាច្រើន​ឆ្នាំ។


នៅក្នុង​សេចក្តីរាយការណ៍​មួយ​អ្នក​ស្នង​របស់លោក​អាណាន់​ជា​អគ្គលេខាធិការ​អ.ស.ប.លោក​បាន គីមូន បាន​ថ្លែង​ថា លោក​អាណាន់ បាន​ដឹកនាំ​អង្គការ​សហ​ប្រជាជាតិ​ចូល​ក្នុង​សតវត្សរ៍​ទី ២១ ដោយ​មាន​កំណត់​របៀប​វារៈ​ដ៏​សំខាន់​ដែល​បាន​ធ្វើ​ឲ្យ​អ.ស.ប.មាន​សារៈ​សំខាន់​ចំពោះ​សន្តិភាព​វិបុលភាព និង​ភាព​ថ្លៃថ្នូរ​នៅ​ជុំវិញ​ពិភពលោក។


គ្រួសារ​របស់លោក​អាណាន់​បាន​និយាយថា លោក​បានទទួល​មរណភាព​កាលពី​ថ្ងៃ​សៅរ៍ ក្រោយ​ពី​ឈឺ​មួយ​រយៈពេល​ខ្លី។


ទីភ្នាក់ងារសារព័ត៌មាន​ស្វ៊ីស ATS បានធ្វើការ​រាយការណ៍​ថា លោក​អាណាន់ ដែល​រស់នៅ​នៅ​មិន​ឆ្ងាយ​ពី​ស្នាក់ការ​អឺរ៉ុប​របស់​អ.ស.ប.នៅ​ក្នុង​ក្រុង​ហ្សឺណែវ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្នុង​ផ្នែក​នៃ​ប្រទេស​និយាយ​ភាសា​អាល្លឺម៉ង់។ លោក Antonio Guterres ពិពណ៌នា​អ្នក​មុន​របស់​លោក​ថា​ជា «កម្លាំង​ដឹកនាំ​ទៅ​រក​ផ្លូវ​ល្អ»៕