ក្រុង​អាកាកាលី៖​ អាមេរិក ​និង​​តួកគី ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ចាប់​ផ្តើម​ល្បាត​រួម​គ្នា​នៅ​ប្រទេស ​ស៊ីរី​ភាគ​ឦសាន​ ដែល​មាន​គោល​បំណង​ចង់​បន្ធូរបន្ថយ​ភាព​តានតឹង ​រវាង​ក្រុង​អង់ការ៉ា​ និង​កងកម្លាំង​ឃើដ​គាំទ្រ​ដោយ​អាមេរិក​ ដែល​បាន​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​ជាមួយ​ក្រុម​រដ្ឋ​អ៊ិស្លាម​។​


អ្នក​កាសែត​ AFP ​ម្នាក់​ បាន​រាយការណ៍​ថា​ រថពាស​ដែក ​៦ ​គ្រឿង ​របស់​​តួកគី​បាន​បើក​ឆ្លង​កាត់​ព្រំដែន​ ដើម្បី​ទៅ​ចូលរួម​ជាមួយ​កងកម្លាំង​អាមេរិក​នៅ​ប្រទេស ​ស៊ីរី​ ដើម្បី​ល្បាត​រួម​គ្នា​ជា​លើក​ដំបូង​របស់​ពួក​គេ​ ស្ថិត​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​មួយ​ដែល​បាន​រៀបចំ​ធ្វើ​ឡើង​រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​អង់ការ៉ា​។​


ឧទ្ធម្ភាគចក្រ ​២ ​គ្រឿង​ បាន​ហោះ​ពី​លើ​តំបន់​នោះ ខណៈ​រថពាស​ដែក​ជា​ច្រើន​គ្រឿង​របស់​តួកគី​បាន​បើក​ទម្លុះ​ជញ្ជាំង​បេតុង​ ដែល​ខណ្ឌ​ចែក​ប្រទេស​ទាំង ​២ ​នោះ​។​


បន្ទាប់​មក​ពួក​គេ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភាគ​ខាង​លិច ជាមួយ​រថពាស​ដែក​អាមេរិក មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា​ ជាមួយ​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​គ្រឿង​ និង​រថយន្ត​ភីកអាប់​មួយ​គ្រឿង​ទៀត​​ ដើម្បី​ចូលរួម​ប្រតិបត្តិការ​រួម​ នៅ​មុន​ពេល​ឆ្លង​កាត់​ត្រឡប់​ទៅ​កាន់​ប្រទេស ​តួកគី ​វិញ​។​


ទាហានអាមេ​រិក​​ ដើ​េរក្បែរ​​​រ​ថយន្ត​យោធា​តួកគី​​នៅក្នុងអំឡុង​​​កា​រល្បាតរួមគ្នា​​ជា​មួយ​​ទាហា​នតួកគី​​។ AFP


ក្រសួង​ការពារ​ជាតិ​តួកគី​បាន​ថ្លែង​ថា ​យន្តហោះ​ដ្រូន​ជា​ច្រើន​គ្រឿង​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទី​នោះ​។​

កិច្ច​ព្រមព្រៀង​នោះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ​៧ ​ខែ ​សីហា​ ដោយ​មាន​គោល​បំណង​ចង់​បង្កើត ​«​តំបន់​សុវត្ថិភាព​» ​មួយ​រវាង​ព្រំដែន​តួកគី ​និង​តំបន់​ប្រទេស ​ស៊ីរី​ នៅ​ទន្លេ​ Euphrates ​ភាគ​ខាង​កើត​ ដែល​បាន​គ្រប់គ្រង​ដោយ​អង្គភាព​ការពារ​ប្រជាជន​ឃើដ ​(YPG)​។

កងកម្លាំង​ឃើដ​ស៊ីរី​ បាន​ចាប់​ផ្តើម​ដក​កងកម្លាំង​ចេញ​ពី​ព្រំដែន​តួកគី​កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ​។

អង្គភាព ​YPG ​ជា​ខ្នង​បង្អែក​របស់​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ ជា​ដៃគូ​សំខាន់​មួយ​របស់​ក្រុង​វ៉ាស៊ីនតោន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​ជីហាដ​នៅ​ប្រទេស ​ស៊ីរី​។​

ប៉ុន្តែ​ក្រុង​អង់ការ៉ា ​បាន​មើល​ឃើញ​អង្គភាព​ YPG ​ថា ​ជា​ការ​ពង្រីក​គណបក្ស​ពលករ​ឃើដ​ដោយ​ខុស​ច្បាប់​។​

រថពាសដែក ​US-តួក​គី​ ក​​ំពុង​​ល្បាតរួម​គ្នា​​នៅភូមិ​ Al-Hashisha ជាប់​ព្រំដែន​​ជាមួយប្រទេស​ តួកគី។ រូប​​ AFP

កងកម្លាំង​ PKK ​ដែល​បាន​ធ្វើ​ការ​បះបោរ​ប្រឆាំង​រដ្ឋ​ឃើដ​ចាប់​តាំង​ពី​ឆ្នាំ ​១៩៨៤​ ហើយ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​ថា ​ជា​ក្រុម​ភេរវករ​មួយ​ដោយ​ក្រុង​អង់ការ៉ា​ អាមេរិក​ និង​សហភាព​អឺរ៉ុប​។​

ការ​គាំទ្រ​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ​(SDF) ​របស់​អាមេរិក​ ជា​ចំណុច​អរិភាព​ដ៏​សំខាន់​មួយ​ជាមួយ​​តួកគី ​ដែល​ជា​សមាជិក​របស់​អង្គការ​ណាតូ​។​

នៅ​ពេល​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​ប្រឆាំង​ក្រុម​ជីហាដ​ឲ្យ​បរាជ័យ​ ទិដ្ឋភាព​នៃ​ការ​ដក​យោធា​អាមេរិក​ចេញ​ពី​តំបន់​នោះ​ បាន​ធ្វើ​ឲ្យ​កងកម្លាំង​ឃើដ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​វាយ​ប្រហារ​របស់​ក្រុម​ឃើដ​ផ្សេង​ទៀត​មក​លើ​ខ្លួន។

លោក​ Riyad Khamis ​ជា​ប្រមុខ​ក្រុម​ប្រឹក្សា​យោធា​ SDF ​​បាន​ថ្លែង​ថា​៖ «​យើង​កំពុង​អនុវត្ត​កិច្ច​ព្រមព្រៀង​នោះ​ ហើយ​យើង​អាច​ទប់ស្កាត់​សង្គ្រាម​នោះ​បាន​»​៕ AFP/SK