ក្រុង​រី​យ៉ា​ដ: អាមេរិក បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គា​រថា អារ៉ាប៊ីសាអ៊ូឌីត បាន​បដិសេធ​ថា ព្រះរាជា​ណាចក្រ​នេះ មិន​បាន​សម្លាប់​អ្នក​កាសែត ដែល​បាន​បាត់​ខ្លួន​នោះ​ទេ ប៉ុន្តែ​បាន​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​យ៉ាង​ហ្មត់​ចត់​មួយ ខណៈ​រដ្ឋមន្ត្រី​ការ​បរទេស​លោក​ម៉ៃ​ក៍ ប៉ុមប៉េអូ ធ្វើ​ដំណើរ​ទស្សនកិច្ច​ប្រទេស​ឈូង​សមុទ្រ​នេះ។


ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បញ្ជូន​អ្នកការទូត​អាមេរិក​កំពូល​ឲ្យ​បំពេញ​បេសកកម្ម​ជា​បន្ទាន់​មួយ​ទៅ​កាន់​ក្រុង​រីយ៉ាដ​ដើម្បី​បន្ធូរ​បន្ថយ​វិបត្តិ​មួយ​ជុំវិញ​ការ​បាត់​ខ្លួន​លោក JamalKhashoggi ជា​អ្នក​រិះគន់​សេ្តច​អភិរក្ស ដែល​ត្រូវ​បាន​ឃើញ​កាល​ពី​ថ្ងៃ​ទី ២ ខែ​តុលា នៅ​ពេល​លោក ដើរ​ចូល​ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ី សាអ៊ូឌីត​នៅ​ក្រុង​អ៊ីស្តង់ប៊ុល ដើម្បី​រៀបចំ​ឯកសារ​អាពាហ៍​ពិពាហ៍។

ប្រទេស​ទាំង ២ នេះ បាន​និយាយថា ក្រុមមន្ត្រី​តួ​ក​គី បាន​ថ្លែងថា លោក Khashoggi ដែល​បាន​រស់​នៅ​អាមេរិក​និង​សរសេរ​ព័ត៌មាន​ឲ្យ​កាសែត ​វ៉ាស៊ីនតោន​ប៉ុស្តិ៍ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ស្ថាន​កុងស៊ុល​នេះ។ លោក​ប៉ុម​ប៉េអូ បាន​ថ្លែង​ទៅ​កាន់​ក្រុម​មេ​ដឹកនាំ​តួកគី​នៅ​ក្នុង​ក្រុង​អង់ការ៉ា កាល​ពីថ្ងៃ​ពុធ។


លោក​ប៉ុ​ម​ប៉េ​អូ បាន​ជួប​ជាមួយ​មេដឹកនាំ​កំពូល​របស់​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​នៅ​ក្រុង​រីយ៉ាដ​ក្នុង​នោះ​មាន​ព្រះអង្គ​ម្ចាស់ Mahammed bin Salman ដែរ៕