ក្រុងហ៊្សេរុយសាឡិមៈ​ កង​ទ័ព​អីុស្រាអែល​ បាននិយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ខ្លួន​បាន​រក​ឃើញ​រូង​ក្រោម​ដី​មួយ​ផ្សេង​ទៀត ​ដែល​​ឆ្ល​ង​កាត់​​ពី​លីបង់ចូលទឹកដី​របស់ខ្លួន​ ជា​​រូង​ទី ​២​នោះ ចាប់​តាំង​ពី​បើក​ប្រតិបត្តិ​ការ​មួយ​ដើម្បី​ «​កម្ទេច​ផ្លូវរូង​ក្រោម​ដី​» ​របស់​ក្រុម​ឧទ្ទាម​ហេសបូឡាហ៍​។


អ្នក​នាំ​ពាក្យ​យោធា​អីុស្រា​អែល​​លោក​វរៈ​សេនីយ៍​ឯក​ Jonathan​ Conricus ​បាន​ថ្លែង​ថា​៖ «​កង​ទ័ព​​អីុស្រា​អែល​ បាន​រក​ឃើញ​ផ្លូវ​រូង​ក្រោម​ដី​របស់​ក្រុម​ហេស​បូឡាហ៍​បន្ថែម​ទៀត​ ដោយ​បាន​​បដិ​សេធ​មិន​ផ្តល់​ព័ត៌​មាន​លម្អិត​អំពី​ទី​តាំង​នៃ​ផ្លូវ​រូង​ក្រោម​ដី​ដែល​ទើប​រក​ឃើញ​នោះ​»។


នៅ​ក្នុង​សន្និ​សីទ​មួយ​ជា​មួយ​ក្រុម​អ្នក​កាសែត​ លោក​ បាន​ថ្លែង​ថា​​៖​ «ផ្លូវ​រូង​ក្រោម​ដី​នោះ​ឆ្លង​កាត់​ចូល​ទៅ​ទឹកដី​អ៊ីស្រាអែល​ ដូច​​រូង​ក្រោម​ដី​ទី ​១ ដែរ ​នៅ​​មិន​ទាន់​អាច​​ប្រតិបត្តិ​ការបានទេ ​ និង​មិនបង្ក​ការ​គំរាម​កំហែងដល់​សហគមន៍​អីុស្រាអែល​​ទេ​»។


កាល​ពី​ថ្ងៃ​អង្គារ​ កង​ទ័ព​អីុ​ស្រាអែល​បាន​បើក​ប្រតិបត្តិ​ការមួយមាន​ឈ្មោះ​ថា «​Northern Shield»ដើម្បី​កម្ទេច​រូង​ក្រោម​ដី​ទាំង​នោះ​ ដូច​ដែល​ខ្លួន​បាននិយា​យ​ថា ​រូង​ក្រោម​ដី​ទាំង​​នោះ​ ត្រូវ​បាន​ជីកនៅក្រោម​ព្រំដែន ដោយ​ក្រុម​សកម្ម​ប្រយុទ្ធហេសបូឡាហ៍​ ​និង​បាន​ចែក​​រំលែក​​រូប​ភាព​ជា​ច្រើន​នៃ​រូង​ក្រោម​ដី​មួយ​ដែល​បាន​រក​ឃើញ​នៅ​ក្បែរ​​ក្រុង​ Metula​ របស់អ៊ីស្រាអែល​៕ SK