អ៊ូហ្គាឌូហ្គោ៖ អង្គការ​សហ​ប្រជា​ជាតិ​ និង​កាក​បាទ​ក្រហម​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​អំពើ​ហិង្សា​របស់​ក្រុម​ជី​ហាដ​នៅ​ក្នុង​ប្រទេស​បួគីណា​ហ្វាសូ ​បាន​បង្ខំ​ឲ្យ​មនុស្ស​ជិត​ ៣០​ មុឺន​នាក់​ ​រត់​ភៀស​ខ្លួន ​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួក​គេ​ ហើយ​បាន​រារាំង​មនុស្ស​ជិត​មួយ​​លាន​កន្លះ​ មិន​ឲ្យ​ចូល​ទៅ​កាន់​មន្ទីរ​ពេទ្យ​។​


​ប្រទេស​ស្ថិត​នៅ​ក្រោម​អតីត​អាណា​និគម​បារាំង​មួយ​នេះ​ ដែល​ស្ថិត​នៅ​ក្នុង​ជួរ​ចំណោម​បណ្តា​ប្រទេស​ក្រី​ក្រ​ជាង​គេ​បំផុត​របស់​ពិភព​លោក​ គឺ​ប្រទេស​ បួគី​ណាហ្វា​សូ ​បាន​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​ក្រុម​យុទ្ធ​ជន​សកម្ម​ប្រយុទ្ធ​អ៊ិស្លាម​ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៥​ មក​ម៉្លេះ​។​


​យោង​តាម​ចំនួន​សរុប​ដែល​បាន​ធ្វើ​ឡើង​ដោយ​ AFP ​បាន​ឲ្យ​ដឹង​ថា ​អំពើ​ហិង្សា​បាន​រាល​ដាល​ចេញ​ពី​​​ប្រទេស​ម៉ាលី​ដែល​នៅ​ក្បែរ​ខាង​ ដោយ​បាន​ចាប់​ផ្តើម​នៅ​ប្រទេស​ម៉ាលី​ភាគ​ខាង​ជើង​ នៅ​មុន​ការ​រីក​ធំ​ឡើង​ទៅ​កាន់​ភាគ​ខាង​កើត​។​ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៥​ មនុស្ស​ជាង​ ៥០០​ នាក់​បាន​ស្លាប់​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក​ ដែល​បាន​បង្ក​ឲ្យ​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង​ឡើង​នោះ​។​


​ការិយា​ល័យ​របស់​អង្គការ​សហ​ប្រជា​ជាតិ ​ដើម្បី​ការ​សម្រប​សម្រួល​កិចុ្ច​ការ​មនុស្ស​ធម៌​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ ​«​ជន​ភៀស​ខ្លួន​ជិត​ ២៨៩,០០០​ នាក់​ កំំពង់​រស់​នៅ​ក្នុង​ទី​ជម្រក​ជា​ច្រើន​»​ ដោយ​បន្ថែម​ថា​ ចំនួន​ជន​ភៀស​បាន​កើន​ឡើង​ជាង​មួយ​ភាគ​បី​នៅ​ក្នុង​ឆ្នាំ​នេះ ​ចាប់​ពី​ ៨២,០០០ ​នាក់​ នៅ​ក្នុង​ខែ​មករា​៕ SK