អ៊ី​រ៉ង់​ថា​ ខ្លួន​ត្រៀម​រួច​ជា​ស្រេច​ដើ​ម្បី​ចរ​ចា​ ប្រសិន​បើ​អា​មេ​រិក​ដក​ទណ្ឌ​កម្ម​

Content image - Phnom Penh Post
លោក​ ហាស្សាន រូហានី ​​ថ្លែង​ក្នុង​សន្និសីទនៅ​ក្រុង​តេអេរ​៉ង់។ AFP

ក្រុង​តេ​អេរ៉ង់ៈ ​ប្រធា​នា​ធិប​តី​អ៊ី​រ៉ង់​លោក​ ហា​ស្សាន​ រូ​ហា​នី​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ប្រទេស អ៊ី​រ៉ង់​​ មាន​ឆន្ទៈ​ក្នុង​ការ​ងាក​ទៅ​រក​តុ​ចរ​ចា​វិញ​ ប្រសិន​បើ​អា​មេ​រិក​ទម្លាក់​ចោល​ការ​ដាក់​ទណ្ឌ​កម្ម​ជា​មុន​សិន​នោះ​ ក្រោយ​ពី​កា​រដំ​ឡើង​ថ្លៃ​ប្រេង​ខ្ពស់​ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នៅ​មុន​ការ​បោះ​ឆ្នោត​នៅ​អ៊ី​រ៉ង់​។​

​បណ្តា​ប្រទេស ​អ៊ឺរ៉ុប ​បាន​កំពុង​ជំរុញ​ឲ្យ​មាន​កិច្ច​ពិភា​ក្សា​ជា​មួយ​អ៊ី​រ៉ង់​ ដើម្បី​ស្តារ​​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ ​ឆ្នាំ ​២០១៥ ​ដែល​មាន​ទាំង​អស់​នោះ​ ប៉ុន្តែ​បាន​បរា​ជ័យ​ចាប់​តាំង​ពី​អា​មេ​រិកបាន​ដក​ខ្លួន​ ហើយ​បាន​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​អ៊ី​រ៉ង់​ឡើង​វិញ​កាល​ពី​ឆ្នាំ​ ២០១៨​។​

​លោក ​រូ​ហា​នី​ បាន​ទាម​ទារ​ឲ្យ​អា​មេ​រិក​ដក​ទណ្ឌ​កម្ម​យូរ​ណាស់​មក​ហើយ​ ជា​ថ្នូ​រទៅ​នឹង​ការ​ត្រឡប់​ទៅ​រក​កិច្ច​ពិភា​ក្សា​របស់​អ៊ី​រ៉ង់​ ស្ថិត​នៅ​ក្រោម​ការ​គាំទ្រ​របស់​ក្រុម​គេ​ហៅ​ថា ​P5+1 ​ដែល​បាន​ឈាន​ដល់​​កិច្ច​ព្រម​ព្រៀង​នោះ​ ​ជា​សមា​ជិក​អចិន្ត្រៃយ៍​គាំទ្រ​ទាំង​៥​របស់​ក្រុម​ប្រឹ​ក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ ​បូក​អា​ល្លឺ​ម៉ង់​មួយ​ផង​​។​

សេចក្តី​ថ្លែង​ការណ៍​ចុង​ក្រោយ​បំផុត​របស់​លោក​ បាន​ធ្វើ​ឡើងក្រោយ​ពី​ការ​ប្រកាស​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ នៅ​ពាក្យ​កណ្តាល​ខែ​វិច្ឆិកា​ ដែល​បាន​ដំឡើង​ថ្លៃ​ប្រេង​ខ្ពស់​នៅ​ត្រឹម​ ២០០​ ភាគ​រយ​ បាន​បង្ក​ឲ្យ​មាន​ការ​ធ្វើ​បាតុ​កម្ម​នៅ​ទូ​ទាំង​ប្រទេស​ អ៊ី​រ៉ង់​ ដែល​បាន​ក្លាយ​ទៅ​ជា​ហិង្សា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​អស់​ជា​ច្រើន​នៅ​ក្នុងការ​​តវ៉ា​នោះ​៕ SK