ក្រុង​តេ​អេ​រ៉ង់ៈ​ មេ​បញ្ជា​ការ​ទ័ព​អាកាស​អ៊ីរ៉ង់​ បាន​ប្រាប់​ទៅ​ក្រុម​ភ្នាក់​ងារ​សារ​ព៌ត​មាន​អភិរក្ស​ Fars​ កាល​ពី​ថ្ងៃ​អង្គារ​ថា ​កង​ការ​ពារ​បដិវត្តន៍​អ៊ីរ៉ង់ ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ ៧០០ លើក​ ដោយ​ប្រើ​យន្ត​ហោះ​ដ្រូន​​​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លាម (IS)​ នៅ​ក្នុង​ប្រទេស​ស៊ីរី​។


លោក​ឧត្តម​សេនីយ៍​​ត្រី​​ Amirali​Harjizadeh បាន​ថ្លែង​ថា​៖«យន្ត​ហោះ​ដ្រូន​ទម្លាក់​គ្រាប់​បែក​របស់​យើង ​បាន​បើក​កិច្ច​ប្រតិ​បត្តិ​ការ​យោធា​ចំនួន​៧០០​លើក ​ដោយ​ប្រើ​គ្រាប់​បែក​ឆ្លាត​វ័យ​​ (smart bomb)​ ប្រឆាំង​ក្រុង​IS​។


លោក​ឧត្តម​សេនីយ៍​រូប​នេះ​ បាន​បន្ថែម​ទៀត​ថា​៖​«ក្រុម​IS​ទាំង​នោះ​ បាន​ប្រើ​ប្រាស់​រថ​ក្រោះ​ រថ​ពា​ស​ដែក​និង​រថយន្ត​ ដើម្បី​វាយ​ប្រហារ​អត្ត​ឃាត»។


​កាល​ពី​ពេល​ថ្មីៗ​នេះ ​កង​ការ​ពារ​ទាំង​នោះ ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ​ដ្រូន​យោ​ធា​​ ដើម្បី​វាយ​ប្រហារ​ប្រឆាំង​គោល​ដៅ​របស់​ក្រុម​ IS​ នៅ​ក្នុង​ប្រទេស​ស៊ីរី​ កាល​ពី​ថ្ងៃ​ទី ​១ ​ខែ​តុលា ​ជា​ការ​សង​សឹក​ការ​វាយ​ប្រហារ​​​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ កាល​ពី​ខែ​កញ្ញា​ ទៅ​លើ​ក្បួន​ព្យុះ​ហ​យាត្រា​យោ​ធា​មួយ​នៅ​អ៊ី​រ៉ង​​​ភាគ​និរតី​៕ SK