ក្រុងតេ​អេ​រ៉ង់ៈ​ក្រសួង​ការ​បរ​ទេស​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​ថ្កោល​ការ​វាយ​ប្រហារ​ទៅ​លើ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​នៅ​ក្នុង​ក្រុង​កាប៊ុល​នៃ​ប្រទេស​ អាហ្វ​ហ្គា​នី​ស្ថាន​ ជា​ទង្វើ​អមនុស្ស​ធម៌។


ការ​វាយ​ប្រហារ​គ្រាប់​បែក​ទៅ​លើ​រោង​ការ​មួយ​ដែល​មាន​ភ្ញៀវ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​នៅ​ក្នុង​ក្រុង​កា​ប៊ុល​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស​ ៦៣​ នាក់​ស្លាប់ ​និង​ ១៨២​ នាក់​រង​របួស។


នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​ លោក ​Abbas Mousavi ​បាន​សម្តែង​សមាណ​ទុក្ខ​ចំពោះ​រដ្ឋា​ភិបាល​អាហ្វ​ហ្គា​នីស្ថាន ​និង​ប្រជាជន​ និង​ក្រុម​គ្រួសារ​របស់​ក្រុម​ជន​រង​គ្រោះ​។​


លោក Mousavi​ បាន​ថ្លែង​ថា​ ធាតុ​​ផ្សំ​នៅ​ក្រោយ​អំពើ​ឧក្រិដ្ឋ​កម្ម ​គឺ​ជា​សត្រូវ​របស់​មនុស្ស​ជាតិ សន្តិភាព​ សន្តិ​សុខ ​និង​ស្ថេរ​ភាព​នៅ​ក្នុង​ប្រទេស​ អាហ្វហ្គា​នី​ស្ថាន​ និង​នៅ​ក្នុង​តំបន់​ទាំង​មូល​៕ ​PSA