ក្រុង​ហ្ស៊េរុយសាឡិម៖​ ប៉ូលិស​​អ៊ីស្រាអែល ​បាន​ឃុំ​ខ្លួន​អភិបាល​ក្រុង​ហ្ស៊េរុយសាឡិម​លោក​ អាណាម​ ហ្គីតហ៍ កាល​ពី​ថ្ងៃ​អាទិត្យ​ ជុំវិញ​សកម្មភាព ​«ខុស​ច្បាប់​» ​ដែល​បាន​ប្រព្រឹត្ត​យ៉ាង​តិច ​៧ ​លើក​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ចាប់​ខ្លួន​យ៉ាង​តិច ១៨ ខែ​កន្លង​មក​នេះ​។​


អ្នក​នាំពាក្យ​ប៉ូលិស​ លោក ម៉ិកគី​ រូសេនហ្គ្វីលដ៍ ​បាន​ថ្លែង​ប្រាប់ ​AFP ​ថា​៖ «​លោក ​អាណាម​ ហ្គីតហ៍ ​ត្រូវ​បាន​ឃុំ​ខ្លួន​ជុំវិញ​សកម្មភាព​ផ្សព្វផ្សាយ​កិច្ច​ការ​ប៉ាឡេស្ទីន​នៅ​ក្នុង​ទីក្រុង​ហ្ស៊េរុយសាឡិម​ ដែល​ជា​សកម្មភាព​ខុស​ច្បាប់​»​។​


មន្ត្រី​នៃ​អាជ្ញាធរ​ប៉ាឡេស្ទីន ​(PA)​ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស​អ៊ីស្រាអែល​ យ៉ាង​តិច ​៦ ​លើក​កាល​ពី​ឆ្នាំ ​២០១៩​។​


រូបភាព​វីដេអូ​ដែល​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​បាន​បង្ហាញ​លោក អាណាម​ ហ្គីតហ៍​ បាន​ពាក់​ស្រោម​ដៃ​ និង​ជក់​បារី​ ត្រូវ​បាន​អម​ដំណើរ​ដោយ​ប៉ូលិស​អ៊ីស្រាអែល​ ចេញ​ពី​ផ្ទះ​របស់​លោក​នៅ​ក្នុង​ទីក្រុង​ហ្ស៊េរុយសាឡិម​ភាគ​ខាង​កើត​។​


បុគ្គលិក​​របស់​អង្គកា​រ​​Chevra Kadisha សែង​សព​​​អ្នក​ជំងឺកូ​វីដ ១៩។ AFP


មេធាវី​របស់​លោក​ គឺ​លោក រ៉ាមី​ អូដហ៍ម៉ែន​ បាន​ថ្លែង​ថា​ លោក ​អាណាម​ ហ្គីតហ៍​ ដែល​ត្រូវ​បាន​គេ​នាំ​ទៅ​សួរ​ចម្លើយ​ ហើយ​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ជា​លើក​ដំបូង​ ដោយសារ​ធ្វើ​សកម្មភាព​ជួយ​ប៉ាឡេស្ទីន​ទាក់ទង​នឹង​ការ​ផ្ទុះ​​វីរុស​​​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​ចម្លែក​​នេះ​។

សេចក្តី​ថ្លែង​ការណ៍​ចេញ​ពី​អង្គភាព​មួយ​ ដែល​បាន​តំណាង​ឲ្យ​ក្រុម​ពលរដ្ឋ​ប៉ាឡេស្ទីន​ផ្សេងៗ​នៅ​ក្នុង​ទីក្រុង​ហ្ស៊េរុយសាឡិម​ បាន​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​នោះ​។​

សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា​ សកម្មភាព​របស់​អ៊ីស្រាអែល​ មាន​គោល​បំណង​ចង់ «​បង្ក​ឧបសគ្គ​ដល់​សកម្មភាព​ជាតិ​ប៉ាឡេស្ទីន​ នៅ​ក្នុង​ទីក្រុង​ហ្ស៊េរុយសាឡិម​» ​ដោយ​បាន​សង្កត់​ធ្ងន់​ថា​ លោក ហ្គីតហ៍​ បាន​ និង​កំពុង​ធ្វើ​ការ ​ដើម្បី​ធានា​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​ក្នុង​ទីក្រុង​​នេះ​៕ AFP/SK