ក្រុងហ្ស៊េរុយសាឡិមៈ ប្រទេសអ៊ីស្រាអែល បានបិទមិនឲ្យមានប្រជាជនឆ្លងកាត់ជាមួយតំបន់ ហ្គាហ្សា កាលពីថ្ងៃអាទិត្យ លើកលែងតែករណីមនុស្សធម៌ បន្ទាប់ពីមានការប៉ះទង្គិចនៅព្រំដែនកាលពីចុងសប្តាហ៍ ដែលនេះជាការរឹតបន្តឹងថ្មីៗបំផុតទៅលើតំបន់ប៉ាឡេស្ទីន បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងឲ្យមានបទឈប់បាញ់គ្នាក៏ដោយ។
ទង្វើនេះ អាចនឹងរារាំងប្រជាជនកាហ្សាមិនឲ្យធ្វើដំណើរតាមរយៈការឆ្លងកាត់នេះសម្រាប់ការឈប់សម្រាកថ្ងៃបុណ្យមូស្លីម Eid al-Adha នាសប្តាហ៍នេះ ដែលប្រារព្ធធ្វើឡើង ចាប់ពីយប់ថ្ងៃចន្ទ រហូតដល់យប់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែមន្រ្តីអ៊ីស្រាអែល មិនបាននិយាយថា ការបិទនេះ នឹងមានរយៈពេលយូរប៉ុណ្ណាទេ។
Avigdor Lieberman ដែលជារដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសអ៊ីស្រាអែល បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបិទនេះគឺដោយសារ «ឧប្បត្តិហេតុហិង្សានៅព្រំដែនកាលពីថ្ងៃសុក្រ សប្តាហ៍មុន»។
ការិយាល័យអាជ្ញាធរកិច្ចការស៊ីវិលរបស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ក៏បានបញ្ជាក់ផងដែរអំពីការបិទនេះ លើកលែងតែករណីថ្នំាពេទ្យ ហើយប៉ាឡេស្ទីន កំពុងស្វែងរកការបិទវិញចំពោះតំបន់របស់ខ្លួន។
ការតវ៉ានិងការប៉ះទង្គិចនៅព្រំដែនកាលពីថ្ងៃសុក្រ បានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនពីរនាក់ស្លាប់ ដោយសារគ្រាប់កាំភ្លើងរបស់អ៊ីស្រាអែល៕ PS