ខេត្តសុងក្លា៖ ក្រុមអ្នកដំណើរចំនួន ៧៦ នាក់ ដែលបានមកដល់ព្រះរាជាណាចក្រថៃកាលពីថ្ងៃចន្ទ មកពីប្រទេស ឥណ្ឌូនេស៊ី ជាទីដែលពួកគេបានទៅចូលរួមក្នុងព្រឹត្តិការណ៍សាសនាមួយនៅទីនោះ ត្រូវបានគេត្រូវបានគេបញ្ជូនទៅកាន់រដ្ឋដាក់ឲ្យនៅដាច់ដោយឡែកពីគេនៅក្នុងផ្ទះតាមខេត្ត-ក្រុងរបស់ពួកគេរៀងៗខ្លួនកាលពីថ្ងៃអង្គារ។
ក្រុមអ្នកវិលត្រឡប់មកវិញ បានមកដល់តាមជើងហោះហើរ Lion Air ដែលបានចុះចតនៅព្រលានយន្តហោះហាតយ៉ៃ នៅម៉ោង ៤ ល្ងាចកាលពីថ្ងៃចន្ទ។
ក្រោយពីបានចុះចត យន្តហោះនោះត្រូវបានគេសណ្តោងទៅកាន់ឈូងសមុទ្រពិសេសមួយ ហើយក្រុមអ្នកដំណើរបានចូលត្រួតពិនិត្យនៅកន្លែងអន្តោប្រវេសន៍ និងម៉ាស៊ីនស្កេនសុខភាព ត្រូវបានត្រួតពិនិត្យដោយការិយាល័យគ្រប់គ្រងជំងឺទី ១២ នៅក្នុងខេត្តសុងក្លា។
អាជ្ញាធរបានថ្លែងថា ពលរដ្ឋថៃចំនួន ១០០ នាក់ ដែលត្រូវបានគេសន្និដ្ឋានថា នឹងវិលត្រឡប់តាមជើងហោះហើរនោះនៅថ្ងៃទី ២៤ ខែមេសា បានខកខាន ដោយសារត្រួតពិនិត្យសុខភាពរកជំងឺកូវីដ ១៩ នៅព្រលានយន្តហោះអន្តរជាតិស៊ីការណូហាតតា ហើយត្រូវបានគេរារាំងមិនឲ្យធ្វើដំណើរចេញពីប្រទេស ឥណ្ឌូនេស៊ី។
ការិយាល័យទំនាក់ទំនង និងគ្រប់គ្រងជំងឺបានប្រគល់សិទ្ធិឲ្យមន្ត្រីរបស់ខ្លួន ធ្វើការជាមួយអាជ្ញាធរសុខភាពខេត្ត និងអាជ្ញាធរប្រចាំតំបន់ឲ្យធានាថា ក្រុមអ្នកធ្វើអ្នកដំណើរទាំងនោះត្រូវអនុវត្តទៅតាមវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩។
អគារ ១ ស្ថានីយរថភ្លើងបានត្រូវបានគេរៀបចំកន្លែងស្នាក់នៅសម្រាប់ក្រុមអ្នកវិលត្រឡប់មកវិញ ខណៈពួកគេបានរង់ចាំដឹកជញ្ជូនទៅផ្ទះនៅតាមខេត្ត៕ BKP/SK