ក្រុង​បាងកក៖​ អ្នក​វិភាគ​នយោបាយ​លោក​ ធីរ៉ាយុតហ៍​ ប៊ូនមី​ បាន​ព្រមាន​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ប្រទេស ​ថៃ ​បាន​ដើរ​ថយ​ក្រោយ​ បន្ទាប់​ពី​មាន​ការ​ប្រមូល​ផ្តុំ​មហាជន​នយោបាយ ​និង​រដ្ឋ​ប្រហារ​យោធា​អស់​​រយៈពេល​​យ៉ាង​យូរ​មក​នោះ​។​


ដោយ​បាន​ថ្លែង​នៅ​ឯ​ពិធី​រំឭក​ខួប​កាល​ពី​ថ្ងៃ​ទី ​១៤ ​ខែ​តុលា​ ដើម្បី​ប្រារព្ធ​ធ្វើ​ឡើង​លើក​ទី ​៤៦ ​នៃ​ការ​បះបោរ​យ៉ាង​ខ្លាំង​ក្លា​នៅ​ឆ្នាំ ​១៩៧៣​ មេ​ដឹកនាំ​និស្សិត​ដែល​បាន​ដឹកនាំ​តស៊ូ ​ដើម្បី​ប្រជាធិបតេយ្យ​ ដែល​បាន​បញ្ចប់​នៅ​ក្នុង​ការ​សម្លាប់​យ៉ាង​រង្គាល​កាល​ពី​ឆ្នាំ ​១៩៧៣​ បាន​ថ្លែង​ថា​ បច្ចុប្បន្ន​នយោបាយ​ថៃ​បាន​វិវឌ្ឍ​ឈាន​ទៅ​រក​សង្គ្រាម​មួយ​ រវាង​ក្រុម​ប្រឆាំង​ក្រោយ​ពី​ប្រមុខ​យោធា​លោក​ឧត្តមសេនីយ៍ ​អាភីរ៉ាត​ គង់ស៊ុមផុង​ បាន​រិះគន់​យ៉ាង​ខ្លាំង​កាល​ពី​សប្តាហ៍​មុន​ ហើយ​អគ្គលេខាធិការ​របស់​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ ​(FFP)​ គឺ​លោក ​ភីយ៉ាបុត្រ​ សែងកាណុក​គុល ​បាន​ឆ្លើយ​តប​ទាំង​កំហឹង​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​។​


គណបក្ស ​FFP ​ដែល​ជា​គណបក្ស​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ចំណោម​យុវវ័យ​ជំនាន់​ក្រោយ​ ហើយ​មនុស្ស​វ័យ​កណ្តាល​ មិន​ចូលចិត្ត​កិច្ច​ការ​នយោបាយ​នោះ​ទេ​ ប៉ុន្តែ​ជា​ញឹកញាប់​ពួក​គេ​ បាន​ប៉ះ​ទង្គិច​ជាមួយ​រដ្ឋាភិបាល​។ ​ម្យ៉ាង​វិញ​ទៀត​ វា​នៅ​មិន​ទាន់​បាន​ផ្តល់​ជូន​ផែនការ​អភិវឌ្ឍន៍​ឲ្យ​បាន​លម្អិត​ណា​មួយ​ ដើម្បី​ចាត់​វិធានការ​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​រីក​ចម្រើន​នៅ​ឡើយ​ទេ​។​


អ្នក​រិះគន់​សង្គម​ជើង​ចាស់​រូប​នោះ​ បាន​ថ្លែង​ប្រាប់​វេទិកា​នោះ​ថា​៖ ​«​ចំណែក​ឯ​យោធា​វិញ​ត្រូវ​គិត​ដល់​សន្តិសុខ​ជាតិ​ ហើយ​បាន​បរាជ័យ​ក្នុង​ការ​លើក​ទឹក​ចិត្ត​សាធារណជន​ ដើម្បី​ចែក​រំលែក​គោល​បំណង​ឲ្យ​បាន​ទូលំទូលាយ​មួយ​​»​។​


សាស្ត្រាចារ្យ​ ធីរ៉ាយុតហ៍ ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​បែក​បាក់​នៅ​ក្នុង​សង្គម​ប្រទេស ​ថៃ ​បច្ចុប្បន្ន​។​


លោក​បាន​ថ្លែង​ថា​៖ «​នៅ​ក្នុង​ឆាក​នយោបាយ​ ក្រុម​ប្រកួត​ប្រជែង​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន​មួយ​ទៅ​លើ​បញ្ហា​នោះ​។​ នៅ​ក្នុង​វិស័យ​នយោបាយ​ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពួក​គេ​បាន​មើល​ឃើញ​បញ្ហា​មួយ​ផ្សេង​ទៀត​ថា ​ជា​សត្រូវ​សង្គ្រាម​»​។​

នៅ​ក្នុង​សង្គ្រាម​នេះ​ លោក​សាស្ត្រាចារ្យ​ ធីរ៉ាយុតហ៍​ បាន​ថ្លែង​ថា​ ទស្សនៈ​របស់​ក្រុម​ប្រឆាំង​បាន​មើល​ឃើញ​មួយ​ផ្សេង​ទៀត​ថា​ ជា​ការ​គំរាម​កំហែង​ជាតិ​មួយ​ ទោះ​បី​ជា​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស ​ថៃ ​នៅ​តែ​ស្ថិត​នៅ​ក្នុង​សភាព​ធម្មតា​ក្តី​។​

លោក​បាន​ថ្លែង​ថា​៖ «​នៅ​ក្នុង​វិស័យ​នយោបាយ​ពួក​គេ​បាន​បត់បែន​ព័ត៌មាន​បាន​ប្រើ​ពាក្យ​សម្តី​ញុះញង់​ឲ្យ​បែកបាក់​គ្នា​ ហើយ​បាន​ចាត់​វិធានការ​ស្រប​ច្បាប់ ​ដើម្បី​បំផ្លាញ​ភាគី​មួយ​ផ្សេង​ទៀត​។ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពួក​គេ​បាន​ប្រើ​ឥទ្ធិពល​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ ហើយ​បាន​ចាត់​វិធាន​ការ​ស្រប​ច្បាប់​ប្រឆាំង​ក្រុម​ប្រឆាំង​របស់​ពួក​គេ​។​ រាល់​បញ្ហា​ទាំង​អស់​នេះ​ អាច​ធ្វើ​ឲ្យ​មាន​ការ​ដណ្តើម​អំណាច​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ជម្លោះ​មួយ​នេះ​»​។​

សាស្ត្រាចារ្យ​ ធីរ៉ាយុតហ៍​ បាន​ស្នើ​ឲ្យ​គូ​ប្រឆាំង​បដិបក្ខ​ត្រូវ​បញ្ចប់ ​«​ការ​គុំ​កួន​គ្នា​»​ ដែល​បណ្តាល​ឲ្យ​មាន​ការ​សម្លាប់ រង្គាល​នៅ​ពេល​ខាង​មុខ​ ដូច​កាល​ពី​ថ្ងៃទី ៦ ​ខែ តុលា​ ឆ្នាំ​ ១៩៧៦​ នោះ​។​

លោក​បាន​ថ្លែង​ថា​៖ «​នៅ​ក្នុង​យុគសម័យ​នោះ​ ក្រុម​និស្សិត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ការ​គំរាម​កំហែង​ដល់​បក្ស​កុម្មុយនិស្ត​មួយ​ ហើយ​អាច​ត្រូវ​បាន​គេ​សម្លាប់​ដោយ​គ្មាន​ទោស​ពៃរ៍​នៅ​ក្នុង​ឧប្បត្តិហេតុ​នោះ​ ​ជា​ការ​បាន​គុំ​កួន​គ្នា​៕ BKP/SK