កំពង់ផែតែកណាហ្វៈ ដង្ខៅ​នាវាឈ្មោះ​​ Min Min ដែល​ជា​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ​ម្នាក់​​មក​ពី​ប្រទេស​មីយ៉ាន់​ម៉ា​ កំពុង​មើល​ទៅ​​ក្រុម​កម្មករ​​ជន​ជាតិ​ម៉ូស្លីម​រ៉ូ​ហ៊ីង ​យ៉ា​​​ទាញ​បាវ​ខ្ញី​​ពី​ទូក​របស់​គាត់​​​ឡើង​ទៅ​​ដី​បង់​ក្លាដែស​។


គាត់​​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​​ដែល​កំពុង​ចាប់​យក​ឱកាស​​សេដ្ឋ​កិច្ច​​​ដែល​កើត​ចេញ​ពី​វិបត្តិ​​ជន​ភៀស​ខ្លួន។


ដង្ខៅ​នាវា​រូប​នេះ​ដែល​ជា​ជន​ជាតិភាគ​តិច​នៅ​ខេត្ត​រ៉ាក់ឃីន​ បាន​ថ្លែង​ ខណៈ​ញញឹម​ទាំង​មាត់​ប្រឡាក់​ស្លា​​​ និង​កំពុង​រង់​ចាំ​​ទំនិញ​ចំនួន​៩​តោន​​របស់​គាត់​ ​ដែល​កំពុង​លើក​ចេញ​ពី​នាវា​ថា​៖ «​ខ្ញុំ​មិន​បារម្ភ​អំពី​​ជម្លោះ​ទេ​... ​អ្វី​ៗគឺ​គិត​តែ​អំពី​អាជីវកម្ម​»​​។


​ស្រុកបាហ្សារ​របស់​ប្រទេស​បង់​ក្លាដែស ឥឡូវ​នេះ​​ ទទួល​ជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ ១​ លាន​នាក់​ពី​ប្រទេស​មីយ៉ា​ន់​ម៉ា ដែល​ភាគ​ច្រើន​បំផុត​នៃ​ពួក​គេ​​បាន​គេច​ចេញ​ពី​ប្រទេស​​របស់​ខ្លួន​កាល​​មួយ​ឆ្នាំ​មុន​ ដែល​ត្រូវ​បាន​បណ្តេញ​ដោយ​​​យោធា និង​ក្រុម​ជនជាតិភាគ​តិចនៅរដ្ឋរ៉ាក់ឃីន​ ​ដែល​បាន​ហៅ​​ក្រុម​ជន​ជាតិ​ភាគ​តិច​ម៉ូស្លីម​នេះ​ថា អ្នក​ឈ្លាន​ពានបេនហ្គាលី​ ។


​ជំរុំ​​ខ្ទម​តូច​ៗ​​របស់​ជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​​​ឥឡូវ​នេះ​ បាន​ក្លាយ​ទៅ​ជា​ទីក្រុង​តង់​​ដែល​​រីក​​រាល​ដល់​​ជុំ​វិញ​ភ្នំ​​និង​ដី​ចម្ការ​៕ PS