ក្រុង​ហ្សឺណែវៈ ​ប្រធាន​សិទ្ធិមនុស្ស​របស់​អង្គ​ការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ បាន​អំពាវ​នាវឲ្យដក​ទណ្ឌ​កម្ម​​​​ណា​មួយដែ​ល​ត្រូវ​បានដាក់ទៅ​លើ​ប្រទេស​ខ្លះ​ ដូច​ជា​ប្រទេស​អុីរ៉ង់​ ដែល​កំពុង​​ប្រឈម​មុខ​ជាមួយ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ ត្រូវ ​«ប្រញាប់​ប្រញាល់​វាយ​តម្លៃ​ឡើង​វិញ​» ​ដើម្បី​បញ្ចៀស​ភាពតាន​តឹង​ប្រព័ន្ធ​វេជ្ជ​សាស្ត្រ​មិនឲ្យ​ដួល​រលំ​នៅ​​អុីរ៉ង់​។​


​នៅ​ក្នុងសេចក្តី​​ថ្លែង​ការណ៍ មួយ​ លោកស្រី​ មី​ឆែលលី-បាឈី​លីត ​បាន​ថ្លែង​ថា​៖ «​នៅ​ពេល​ដ៏​ចាំ​បាច់​នេះ​ ទាំង​ហេតុផល​សុខាភិ​បាល​សាធារណៈ​សកល​ និង​ដើម្បី​គាំទ្រ​សិទ្ធិមនុស្ស ​និង​អាយុ​ជីវិត​របស់​មនុស្ស​រាប់​លាន​នាក់​ នៅ​ក្នុង​ក្រុម​ប្រទេស​ទាំង​នេះ​ ទាក់​ទងទៅ​នឹង​ការ​ដាក់​ទណ្ឌ​កម្ម​ គួរ​ត្រូវ​បាន​គេ​បន្ធូរ​បន្ថយ​ឬ​ពន្យារពេល​ដល់​ប្រទេ​ស​នេះ​»​។



​លោក​ស្រី​មី​ឆែល​លី​ បា​ឈីលីត ​បាន​ថ្លែង​ថា​៖ «នៅ​ក្នុង​បរិបទ​មួយ​នៃ​ការ​ឆ្លង​រីក​រាលដាល​សកល​ ដោយ​បាន​បង្ក​ឧបសគ្គ​ដល់​កិច្ច​ខិត​ខំប្រឹងប្រែង​ផ្នែក​វេជ្ជ​សាស្ត្រ​ នៅ​ក្នុង​ប្រទេស​មួយ​ ដែល​បាន​បង្ក​ឲ្យ​មាន​ហានិ​ភ័យ​កាន់​តែ​ខ្លាំង​ឡើង​ សម្រាប់​ពួក​យើង​ទាំងអស់​គ្នា​»​។​


លោក​ស្រីបា​ឈី​លីត​ បាន​អះអាង​ថា​៖ «​ការ​លើក​ឡើង​វិធាន​ការ​ដាក់​ទណ្ឌ​កម្ម​មនុស្សធម៌​ គួរ​ត្រូវ​បាន​គេ​ផ្តល់​​ជា​ទូ​ទៅ​និង​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​ ដោយ​បាន​ធ្វើ​ឡើង​ភ្លាមៗ​ ការ​អនុញ្ញាត​ដែល​អាច​ផ្លាស់​ប្តូរ​បាន​ ដើម្បី​ផ្តល់​សម្ភារ​ និង​បរិក្ខា​រពេទ្យ​ដ៏​សំខាន់​»​។​


​យោង​តាម​ចំនួន​សរុប​របស់ ​AFP​ ដែល​បាន​ប្រើ​ប្រាស់​ប្រភព​ផ្លូវ​ការ​បាន​ឲ្យ​ដឹង​ថា​ ការ​អត្ថាធិ​ប្បាយ​របស់​លោក​ស្រី​ បាន​ធ្វើ​ឡើង ​ខណៈ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ បាន​កើនឡើង​ជាង​ ៤០០០០០​ នាក់​ នៅ​ទូ​ទាំង​ពិភព​លោក​ នៅ​ក្នុង​នោះ​​​អ្នក​ស្លាប់ជាង​​១៨០០០​ នាក់​។​

លោក​ស្រី​​​បានបញ្ជាក់ជា​ពិសេ​ស​​ករណីនៅ​​អុីរ៉​ង់រង​ប៉ះពាល់ខ្លាំងបំផុត​៕ SK