ភ្នំពេញ ប៉ុស្ដិ៍ | ​ចំណងដៃ​អាពាហ៍​ពិពាហ៍​របស់​លោក​សាពូន មីដាដា និង​អ្នកនាង សឿ សុធារ៉ា កាលពី​ថ្ងៃទី​ ១១-១៣ វិច្ឆិកា

ចំណងដៃ​អាពាហ៍​ពិពាហ៍​របស់​លោក​សាពូន មីដាដា និង​អ្នកនាង សឿ សុធារ៉ា កាលពី​ថ្ងៃទី​ ១១-១៣ វិច្ឆិកា

របាយការណ៍​ពិសេស

កាលបរិច្ឆេទផ្សាយ:
១៨ មិថុនា ២០១៣ | ០៣:២២

អ្នកយកព័ត៌មាន: ភ្នំំពេញ ប៉ុស្តិ៍

លោកនេតានីញ៉ាហ៊ូ (ឆ្វេង)និងលោកអាបាស ជួបគ្នាឆ្នាំ២០១០

wed_84

(១) ពិធី​សូត្រ​មន្ត​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​ចូលរោង (ថ្ងៃទី១)។ ពិធី​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​សុំ​សេចក្តី​សុខ​ចម្រើន សិរី​សួស្តី​ដល់​គូស្វាមី​ភរិយា​ដែល​រួមរស់​ជាមួយ​គ្នា ចាប់ពី​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​ទៅ។ (២) ពិធី​ជាវ​ខាន់ស្លា គឺជា​ពិធី​មួយ​ដែល​បង្ហាញ​កូនប្រុស​ស្រី​ឲ្យ​ដឹង​គុណ​ចំពោះ​មាតា​បិតា ដែល​បាន​ផ្តល់​កំណើត ចិញ្ចឹម​បីបាច់​ថែរក្សា​តាំងពី​ក្នុង​ផ្ទៃ​រហូត​ដល់​ធំ​ពេញវ័យ​មាន​គូស្វាមី ភរិយា។ (៣) ពិធី​បុកលក្ខណ៍ ធ្វើឡើង​ដើម្បី​បំពេញ​លក្ខណៈ​កូន​ប្រុសស្រី​ទៅតាម​ទំនៀម​ទម្លាប់​ព្រហ្មញ្ញសាសនា និង​ព្រះ​ពុទ្ធ​សាសនា។ គូស្វាមី​ត្រូវ​ចេះ​អត់ធ្មត់​គ្រប់​បញ្ហា​ទាំងអស់ និង​ទទួល​បាន សុភមង្គល​ក្នុង​ក្រុម​គ្រួសារ។ (៤) ពិធី​ហែជំនួន គឺជា​ពិធី​ដែល​លោក​មេ​បា​បាន​កំណត់​ពេល​ឲ្យ​មាតា​បិតា​ខាង​កូនប្រុស​ហែ​ភ័ស្តុភារ បណ្ណាការ​តាម​ពេល​កំណត់​ធ្វើ​ឡើង​ក្នុង​ពិធី​ពិសា​ស្លា​ភ្ជាប់ពាក្យ។ (៥) ពិធី​បំពាក់​ចិញ្ចៀន​ភ្ជាប់ពាក្យ ធ្វើឡើង​ដើម្បី​ជា​និមិត្តរូប​នៃ​ការ​ភ្ជាប់​ចំណង​មេត្រីភាព និង​ជាវត្ថុ អនុស្សាវរីយ៍​របស់​គូស្វាមី​ភរិយា​តទៅ​ថ្ងៃ​អនាគត។ (៦) ពិធី​កាត់សក់ ជា​ពិធី​ជម្រះ​នូវ​ឧបទ្រព​ចង្រៃ​ទាំងឡាយ ហើយ​ដើម្បី​ទទួល​បាន​មកវិញ​នូវ សិរី​សួស្តី សុភមង្គល​ក្នុង​គ្រួសារ។ ពិធីនេះ​ក៏ជា​និមិត្តរូប​នៃ​ការ​កាត់​ចិត្ត​ពីយុវវ័យ​ទៅជា​មេគ្រួសារ។ (៧) ពិធី​សំពះផ្ទឹម បាច​ផ្កាស្លា ជា​ពិធី​ដែល​កូន​ប្រុសស្រី​ត្រូវ​គោរព​ចំពោះ​មាតា​បិតា ញាតិមិត្ត និង​បុព្វការីជន​ទាំងឡាយ ឲ្យលោក​ទទួល​ស្គាល់​នូវ​ចំណង​មេត្រីភាព​នៃ​គូស្វាមី​ភរិយាថ្មី។ (៨) ពិធី​ផ្សំ​ដំណេក គឺជា​ពិធី​ដែល​បង្ហាញ​អំពី​ការ​រួមមេត្រីភាព​រវាង​គូស្វាមី​ភរិយា ហើយ​បង្កើត​ជា ក្រុម​គ្រួសារ​ថ្មីមួយ​ប្រកប​ដោយ​សុភមង្គល។

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com