សិង្ហបុរី៖ ប្រទេស​នេះ​កំពុង​រៀបចំ​ប្រែ​ក្លាយ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (ICT) ឲ្យ​បំពេញតួនាទីជា “ បច្ចេក-អក្សរសិល្ប៍ (tech-lite” ឲ្យ​ដូច​ជា​នៅ​ក្នុង​ទីផ្សារ​ឌីជីថល​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​សាគមនាគមន៍ និង​ព័ត៌មាន Josephine Teo បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ថា ក្រៅ​ពី​ការងារ​ដែល​តម្រូវ​ឲ្យ​ប្រជាជន​ដែល​មាន​ជំនាញ​បច្ចេកវិទ្យា វិស័យ​នេះ​ក៏​ចង់​ទាញ​យក​បទពិសោធន៍ និង​ចំណេះដឹង​អំពី​ឧស្សាហកម្ម និង​វិស័យ​ផ្សេងៗ​ទៀត​ឲ្យ​ជាក់លាក់។


លោកស្រី​រដ្ឋមន្រ្តី Teo ដែល​ទទួល​បន្ទុក​កម្មវិធី Smart Nation និង​សន្តិសុខ​បច្ចេកវិទ្យា​បាន​លើក​ឡើង​ថា៖ “យុទ្ធសាស្ត្រ​រួម​របស់​យើង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កម្រិត​ផ្សេងៗ​គ្នា​នៃ​ការ​ត្រៀម​ខ្លួន​ជា​ឌីជីថល​របស់​ប្រជាពលរដ្ឋ​យើង និង​អាច​ឱ្យ​ពួក​គេ​ទាញ​យក​ផល​ប្រយោជន៍​ពី​ឱកាស​ទាំង​នេះ នៅ​កម្រិត​ជំនាញ​អ្វី​ក៏​ដោយ​ដែល​ពួក​គេ​កំពុង​ធ្វើ​នាពេល​បច្ចុប្បន្ន” ។


វិស័យ​នេះ កាល​ពី​ឆ្នាំ​មុន​បាន​ចុះ​បញ្ជី​កំណើន​ការងារ​យ៉ាង​រឹងមាំ ទោះបី​ជា​មាន​ជំងឺ​រាតត្បាត​កូវីដ ១៩ ក៏​ដោយ។


គិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​នេះ អ្នក​ស្វែងរក​ការងារ​ជាង ១៣ ៦០០ នាក់ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ការងារ ICT វគ្គ​បណ្តុះបណ្តាល និង​ឯកសារ​ភ្ជាប់​នៅ​ក្រោម​កម្មវិធី SGUnited និង​កញ្ចប់​ការងារ។ ឱកាស​បែប​នេះ​នៅ​តែ​មាន​លើស​ពី ១៨ ០០០ សម្រាប់​ផ្តល់​កាងារ​បន្ថែម៕ ST-ANN/RR