អ្នកឧកញ៉ា គិត ម៉េង បាន​នាំ​យក​នូវ​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ពី KFC ទៅ​ជូន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​តាមរយៈ​សេវាដឹក​ជញ្ជូន​របស់​វីងម៉ល ដើម្បី​សម្តែង​ការ​អរគុណ​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​គិត​ពី​ខ្លួន​ឯង និង​ភាព​អង់​អាច​ក្លាហាន​របស់​ពួក​គាត់ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ!

ដោយសារ​ពពក​ខ្មៅ​នៃ​ជំងឺ​រាតត្បាត​នៅ​តែ​បន្ត​គ្រប​ដណ្តប់​ព្រះរាជាណាចក្រ​កម្ពុជា​ក្រុម​គ្រូពេទ្យ​គិលានុបដ្ឋាយិការ និង​អ្នក​ស្ម័គ្រ​ចិត្ត​មក​ពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ​បាន​ខិតខំ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ការពារ​ប្រជាជន​កម្ពុជា។


ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​នៃ​ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​គ្រូពេទ្យ​ស័្មគ្រ​ចិត្ត​យុវជន​សម្តេច​តេជោ និង​លោក​ជំទាវ ពេជ ចន្ទមុន្នី អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​គ្រូពេទ្យ​ស័្មគ្រ​ចិត្ត​យុវជន​សម្តេច​តេជោ ពួក​គាត់​បាន​ចំណាយ​ពេលវេលា​នៅ​ឆ្ងាយ​ពី​គ្រួសារ​ជា​ច្រើន​ថ្ងៃ ហើយ​បាន​លះបង់​ពេល​វេលា​ជាង​មួយ​ឆ្នាំ​ដើម្បី​ការពា​រប្រជាពលរដ្ឋ។


ជា​កាយ​វិការ​មួយ​ដើម្បី​បង្ហាញ​ពី​ការ​អរគុណ អ្នក​ឧកញ៉ា គិត ម៉េង បាន​រៀបចំ​ឱ្យ​វីងម៉ល​យក​អាហារ​ពី​ KFC ដោយ​ឥតគិត​ថ្លៃ​ជូន​ដល់​ក្រុម​ការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ​ដ៏​អង់អាច​ក្លាហាន។


អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន និង​នាយកប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​មាន​ប្រសាសន៍​ថា៖ «ការ​រួម​ចំណែក​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នេះ សម្រាប់​ប្រទេស​ជាតិ​ពិត​ជា​មិន​អាច​មើល​រំលង​នោះ​ឡើយ​។ ពួក​គាត់​មិន​ត្រឹម​តែឈ​រ​នៅ​ជួរ​មុខ​ក្នុង​ការ​តាមដាន និង​ព្យាបាល​អ្នក​ជំងឺ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សមាគម​នេះ​ក៏​បាន​ដើរ​តួនា​ទី​យ៉ាង​សំខា​ន់ផ​ងដែរ​ក្នុង​ការ​ការពារ​ការ​រីក​រាលដាល​នៃ​មេរោគនេះ​ផង​ដែរ។ យើង​សូម​គោរ​ពចំពោះ​ការ​រួមចំ​ណែករ​បស់​អ្នកទាំ​ងអ​ស់គ្នា​ចំពោះ​សហគមន៍​ដោយ​មិន​គិត​ពី​ខ្លួន​ឯង»។


ក្រុម​ការងារ​ដឹក​ជញ្ជូន​របស់​វីងម៉ល​បាន​យក​អាហារ​ពី​ហាង KFC ជា​ច្រើន​កន្លែ​ង​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ដឹក​បញ្ជូន​ទៅ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ ឱ្យ​ទាន់​ពេល​វេលាស​ម្រាប់​អាហារ​សម្រន់​ពេល​រសៀល​របស់​ពួក​គេ​នៅ​ថ្ងៃ​អាទិត្យ។


ពិធី​ប្រគល់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ការិយាល័យ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ​ក្នុង​ខណ្ឌ​ទួលគោក​នៃ​រាជធានី​ភ្នំពេញ​មុន​ពេល​ត្រូវ​បាន​ចែកចាយ​ភ្លាមៗ​ដល់​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិការ​នៅ​ទូទាំង​ទីក្រុង។

អ្នកឧកញ៉ា គិត ម៉េង បាន​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការ​បរិច្ចាគ​នូវ​ធនធាន និង​ពេល​វេលា​យ៉ាង​ច្រើន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាត​ត្បាត​នេះ។

នៅ​ក្នុង​សារ​លិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាពេល​ថ្មីៗ​នេះ សម្តេច​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នក​ឧកញ៉ា គិត ម៉េង និង​លោក​ជំទាវ ម៉ៅ ចំណាន ដែល​បាន​ឧបត្ថម្ភ​ថវិការ ៣ លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការ​ទិញ​ឧបករណ៍​ធ្វើ​តេស្តរហ័ស​ពិនិត្យ​រក​មើល​ជំងឺ​កូវីដ ១៩។

អ្នកឧកញ៉ា គិត ម៉េង បាន​មាន​ប្រសាសន៍​ថា៖ «ខណៈ​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ជួប​ការ​លំបាក​ដូច​នេះ វា​ជា​កាតព្វកិច្ច​របស់​យើង​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ជួយ​គាំទ្រ​ប្រទេស​ជាតិ​របស់​យើង។ ខ្ញុំ​សូម​ឱ្យ​អ្នក​រាល់​គ្នា​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​អំពី «៣ កុំ​ និង ៣ ការពារ» ​ក៏​ដូចជា​ការ​ណែនាំ​ពី​ក្រសួងសុខាភិបាល ដើម្បី​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ។ វា​ជា​រឿង​តូច​មួយ​ដែល​សាធារណជន​អាច​ធ្វើ​បាន ខណៈ​ពេល​ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ​ធ្វើ​ការ​ដោយ​មិន​ខ្លាច​នឿយ​ហត់ ដើម្បី​ការពារ​យើង​ និង​គ្រួសារ​របស់​យើង»។

ចាប់​តាំង​ពី​ដើម​រៀង​មក​អ្នក​ឧកញ៉ា គិត ម៉េង និង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​គាត់​បាន​ចូលរួម​យ៉ាង​សកម្ម​ប្រកប​ដោយ​ទឹក​ចិត្ត​សប្បុរសធម៌​ជួយ​ដល់​សហគមន៍​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត។

វីង​បាន​ដាក់​បន្ថែម​វីងម៉ល​ទៅ​ក្នុង​កម្មវិធី​ស្មាតហ្វូន​វីង​កាល​ពី​ឆ្នាំ​មុន។ វីងម៉ល គឺ​ជា​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូប​អាហារ និង​គ្រឿង​ទេស​របស់​ក្រុម​ហ៊ុន​រ៉ូយ៉ាល់គ្រុប។ ធនាគារ វីង (ខេមបូឌា) ម.ក ដែល​ជា​ធនាគារ​ពាណិជ្ជ​នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក៏​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា តាមរយៈ​សកម្មភាព​សប្បុរសធម៌​ផ្សេងៗ​ជា​ច្រើន​ដែរ។

ធនាគារ​វីង​បាន​កៀរគរ​សាធារណជន ដើម្បី​រៃ​អង្គាស​ថវិកា​សម្រាប់​ជួយ​ការ​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ កាល​ពី​ឆ្នាំមុ​ន។ ធនាគារ​វីង ក៏បា​ន​រួម​ចំណែក​យ៉ាង​សំខា​ន់​ក្នុង​ការ​ជួយ​ចែកចា​យនូវ​មូលនិធិ​គាំពារ​សង្គម​ដល់​ជន​ងាយ​រងគ្រោះ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្រោម​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន និងយុ​វនីតិសម្បទា៕