សាខា​ធនាគារ ១១ ០០០ ទីតាំង នឹង​ត្រូវ​បិទ​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​រយ:ពេល ១ ទសវត្សរ៍​ខាង​មុខ ដោយ​នៅ​ឥណ្ឌូនេស៊ី​ច្រើន​ជាង​គេ

Content image - Phnom Penh Post
អតិថិជន​ម្នាក់ (ខាង​ឆ្វេង) ត្រូវ​បាន​បំរើ​សេវា​ធនាគារ​នៅ​សាខា​មួយ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ Jakarta Post

យោង​តាម​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Roland Berger បាន​ឱ្យដឹង​ថា ឥណ្ឌូនេស៊ី​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​កាត់​បន្ថយ​សាខា​ធនាគារ​ជាច្រើន​នៅ​អាស៊ីអាគ្នេយ៍ (SEA) រយៈពេល ១០ ឆ្នាំ​ខាង​មុខ​នេះ នៅ​ពេល​អតិថិជន​ផ្លាស់ប្តូរ​ពី​សេវាកម្ម​រូបវន្ត​ទៅ​ជា​សេវាកម្ម​ធនាគារ​ឌីជីថល។

ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​គ្រប់គ្រង​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់ បាន​ប៉ាន់​ប្រមាណ​ថា ចំនួន​សាខា​ធនាគារ​នៅ​អាស៊ី​អាគ្នេយ៍​នឹង​ធ្លាក់​ចុះ ១៨ ភាគរយ នៅ​ទសវត្សរ៍​ក្រោយ។

តួ​លេខ​នេះ គឺ​ស្មើ​នឹង​សាខា​ចំនួន ១១ ០០០ ដែល​ត្រូវ​បាន​បិទ​នៅ​ក្នុង​តំបន់​ដោយ​មាន​ជិត ៧ ០០០ ស្ថិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

ប្រទេស​ថៃ និង​ម៉ាឡេស៊ី នឹង​ដើរ​តាម​ប្រទេស​ឥណ្ឌូនេស៊ី ខណៈ​សិង្ហបុរី និង​ប្រ៊ុយណេ​ បាន​ឃើញ​និន្នាការ​នេះ​រួច​មក​ហើយ​ចាប់​តាំង​ពី​ឆ្នាំ ២០១០។

ផ្ទុយ​ទៅ​វិញ ចំនួន​សាខា​ធនាគារ​ត្រូវ​គេ​រំពឹង​បន្ត​កើន​ឡើង​នៅ​ក្នុង​ប្រទេស វៀតណាម ឡាវ កម្ពុជា មីយ៉ាន់ម៉ា ដោយ​សារ​វិស័យ​ធនាគារ​មិន​ទាន់​អភិវឌ្ឍន៍​ក្នុង​ប្រទេស​ទាំង​នេះ។

របាយការណ៍​បាន​លើក​ឡើង​ថា៖ “ពួក​គេ [ធនាគារ] ត្រូវការ​ដោះស្រាយ​បញ្ហា​ប្រឈម​នាពេល​ខាង​មុខ​នៃ​ការ​ធ្លាក់​ចុះ​នៃ​តួនាទី​សាខា​ឱ្យ​បាន​ឆាប់"៕ The Jakarta Post-ANN/RR

ព័ត៌មានថ្មីៗ