ទីក្រុង​ហាណូយៈ ​​​ក្រុមហ៊ុន​អាកាស​ចរណ៍​​ជាតិ​វៀតណាម​​ Vietnam Airlines ​ដាក់​ពាក្យ​​ចាប់​សព្វគ្រប់​​​ទៅកាន់​អាជ្ញាធរ​អាកាសចរណ៍​អាមេរិក​​ ដើម្បី​ទទួលបាន​ការ​អនុញ្ញាត​​​​ពីអាជ្ញាធរ​​អាមេរិក​​​សម្រាប់​ការ​ហោះហើរ​​​​​ត្រង់​ជា​ប្រក្រតី​​​​ទៅកាន់ទីផ្សារ​អាមេរិក​។

​​​ក្រុមហ៊ុន​បាន​និយាយ​ថា ខ្លួន​​​បាន​​បំពេញ​​​​​នូវ​​​រាល់​ឯកសារ​​ចាំបាច់​​​​​ផ្សេងៗ​​រួច​រាល់​អស់ហើយ សម្រាប់​​​រដ្ឋបាល​​សន្តិសុខ​​​ដឹកជញ្ជូន​អាមេរិក​​​ (TSA) ​ត្រួតពិនិត្យ​ ហើយរំពឹង​ថា ​ខ្លួន​នឹង​ទទួល​បា​ន​ការ​​អនុញ្ញាត​​ពី​រដ្ឋបាល​​អាកាសចរណ៍​​សហព័ន្ធ​អាមេរិក។


នៅពេល​ដែល​​​អាជ្ញាបណ្ណ​ត្រូវ​បាន​​ផ្តល់​ឱ្យពេល​នោះ ​ក្រុមហ៊ុន​​ Vietnam Airlines ​នឹង​ក្លាយ​ជា​​ក្រុមហ៊ុន​អាកាសចរណ៍​​វៀតណាម​ដំបូង​បំផុត​​ដែល​ត្រូវ​អនុញ្ញា​​ត​ឲ្យ​ប្រតិបត្តិការ​ហោះ​ហើរ​​​ត្រង់​​ជា​ប្រចាំ​​ទៅ​កាន់ទី​ប្រទេស​អាមេរិក ​ដែល​ជា​ប្រទេស​មាន​របាំង​​ ​ឯកសារច្បាប់ ​និងបញ្ញត្តិសន្តិសុខ​​​ផ្លូវ​អាកាស​ដ៏តឹងរ៉ឹង​​​​បំផុត​ក្នុង​ពិភពលោក​។


​ការ​ហោះហើរ​នឹង​ត្រូវ​បាន​រៀបចំ​​ជា​ប្រចាំ​​ស្រប​តាម​​កម្មវិធី​ហោះហើរ​ ​ដែល​ប្រកាស​ដោយ​ក្រុមហ៊ុន។ សំបុត្រយន្តហោះ​​នឹង​មាន​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន កម្មវិធី​ទូរស័ព្ទដៃ ​និង​​នៅ​តាម​ការិយាល័យ​លក់​សំបុត្រ។​


​​ទន្ទឹម​នឹង​នោះដែរ ​ការ​ហោះ​ហើរ​លក្ខណៈជួល​​​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​នឹង​ត្រូវ​បាន​កំណត់​​តាម​លក្ខខ័ណ្ឌ​​ពេលវេលា ​អ្នកដំណើរ និង​គោល​បំណង​។ ការ​ហោះ​ហើរ​នឹង​ត្រូវ​បាន​អនុញ្ញាត​​​ឲ្យហោះហើរ​​ក្នុង​រង្វង់​ពេលវេលា​ជាក់​លាក់ ​ហើយក្រុមហ៊ុន​​ត្រូវ​តែ​​ស្នើសុំ​ហោះហើរជាថ្មី​​ពេល​ដែល​​ផុត​សុពលភាព៕ VNS-ANN/RR