ផលិត​កម្ម​រោង​ចក្រ​នៅ​សិង្ហបុរី​​បន្ត​កើន​ឡើង​ ១០ ខែ​ជាប់​គ្នា​ គាំទ្រ​ខ្លាំង​ដោយ​ឧបករណ៍​អេឡិចត្រូនិក

Content image - Phnom Penh Post
បុគ្គលិក​បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​ជីវ​វេជ្ជសាស្រ្ត​​នៅប្រទេសសិង្ហបុរី។ ST

សិង្ហបុរី៖ កំណើន​ផលិត​កម្ម​តាម​រោង​ចក្រ​​នៅសិង្ហបុរី ធ្លាក់​ចុះ​យឺត​ជាថ្មីទៀត​ក្នុងខែសីហា ​ដោយ​អ្នក​សេដ្ឋកិច្ច​​រំពឹងថា ​វា​នឹង​បន្ត​ដល់​ចប់ឆ្នាំ ចំពោះ​​ដែល​មាន​ការ​រំខាន​ដល់​ការ​ផ្គត់​ផ្គង់ ទាក់​ទង​​ការ​រីក​រាល​ដាល ​និងតម្រូវ​ការ​​នៅ​ទីផ្សារ​ខាង​ក្រៅ​ថម​ថយ។

​ទិន្នផល​ផលិត​កម្ម ​កើន​ឡើង​ ​​១១,២​ ភាគរយ​​ កាល​ពី​ខែ​សីហា​ធៀប​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ​ធ្លាក់​ចុះ​ពី​​ការ​កើន​ឡើង​ ១៦,៤ ភាគយ​ក្រោយ​ការ​កែ​ប្រែ ​ដែល​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​​ផលិត​កម្ម​ជីវ​វេជ្ជសាស្រ្ត។ នេះ​បើយោង​តាម​តួលេខ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ។

ទោះបី​យ៉ាងណា ​​សកម្មភាព​នេះ​​បង្ហាញ​ឱឃើញ​​កំណើន​ ១០​ ខែ​ជាប់​គ្នា ​​និង​ខ្ពស់​ជាង​​កំណើន ​៨,២​ ភាគរយ​ ដែល​ព្យាករ​ដោយ​​អ្នក​វិភាគ​ក្នុង​ការ​ស្ទង់​មតិ​របស់​ Bloomberg។

ដោយ​មិន​រាប់​បញ្ចូល​​ផលិត​កម្ម​ជីវ​វេជ្ជសាស្រ្ត ​​ទិន្នផល​​ផលិត​កម្ម​កើន ១៣,៦​ ភាគរយ ​​ក្នុង​ខែ​សីហា។

​វិស័យ​អេឡិចត្រូនិក ​ជាវិស័យ​ស្នូល​មើល​ឃើញ​ទិន្នផល​​ផលិត​កម្ម​កើន​ឡើង​ ១៥,៤​ ភាគរយ​។ ​ក្រៅពី​​សម្ភារ​​កំព្យូទ័រ ​និងផ្នែក​ផ្ទុក​ទិន្នន័យ ​ផ្នែក​ផ្សេងៗ​ បង្ហាញ​ពីកំណើន​ផលិតកម្ម​កម្ម។

គួរ​ឱ្យ​កត់​សម្គាល់ ​​ផ្នែក​ឧបករណ៍​ពាក់​កណ្តាល​ចម្លង ​កើន​ឡើង​ ១៦,៨ ភាគរយ ​គាំទ្រ​ដោយ​​តម្រូវការ​​ពី​ទីផ្សារ​​ 5G បន្ទាប់ ​ឃើញ​កំណើន​ត្រឹមតែ​ ១,៤​ ភាគរយ​នៅ​ខែ​កក្កដា។

​ប៉ុន្តែ​អ្នក​ជំនាញ​មិនទាន់​មាន​សុទិដ្ឋនិយម​​ខ្លាំង​ទេ​ជុំវិញ​ទិស្សនៈវិស័យ​​ផលិត​កម្ម​​បន្ទះ​ឈីប។

លោកស្រី​ Selena L​ing ​ប្រធាន​ផ្នែក​ស្រាវជ្រាវ​និង​យុទ្ធសាស្ត្រ​រតនាគារ​នៃ​ធនាគារ​ OCBC បាន​និយាយ​ថា៖​ «មាន​របាយការណ៍​ព័ត៌មាន​ជាច្រើន​ដែល​លើក​ឡើង​ពី​ការ​ខ្វះ​ឈីប​ដែល​ត្រូវ​បាន​គេ​សន្មត​ថា​រោងចក្រ​ត្រូវ​បាន​បិទ​ដោយសា​រតែការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​និង​វៀតណាម។​ សូម្បីតែ​អាមេរិក​ក៏​កំពុង​ព្យាយាម​យក​ទិន្នន័យ​បន្ថែម​ពី​អ្នក​ផលិត​បន្ទះ​ឈីប​របស់​ខ្លួន​ដើម្បី​រកមើល​ថាតើ​អ្នក​ណា​មាន​សក្តានុពល​ក្នុង​ការ​ផ្គត់ផ្គង់»។

​លោកស្រីបន្ថែម៖​ «ខ្ញុំ​មិន​ប្រាកដ​ទេ​ថា ​កង្វះ​ខាត​បន្ទះ​ឈីប​ត្រូវ​បាន​ដោះស្រាយ។ វា​បហរែល​នៅ​តែ​មាន​រឿង​បន្ត​តាម​ដាន​តទៅ​ទៀត»៕​ ST-ANN/RR

ព័ត៌មានថ្មីៗ