ក្រុមហ៊ុន Samsung​ រក​វិធីសាស្រ្ត​រចនាផលិត​​​បន្ទះ​ឈីប​ដោយ​យក​លំនាំ​​ខួរ​ក្បាល​​មនុស្ស​

Content image - Phnom Penh Post
ទម្រង់​នៃ​ណឺរ៉ូន​​​លើ​​​​បច្ចេកវិទ្យាណាណូ​​អេឡិចត្រូដ​​អារ៉េ​ CMOS។ Samsung

ទីក្រុង​សេអ៊ូលៈ ក្រុមហ៊ុន​​ Samsung Electronics និង​​​សាកលវិទ្យាល័យ​ Harvard កាល​ពីថ្ងៃ​អាទិត្យ​បាន​ណែនាំ​វិធីសាស្រ្ត​ថ្មី​មួយ​ ដើម្បី​ធ្វើ​ត្រាប់​តាម​យន្ត​ការ​ខួរក្បាល​របស់​មនុស្ស​នៅ​លើ​បន្ទះ​ឈីប​មេម៉ូរី។

នៅក្នុង​​អត្ថបទ​​​មួយ​ដែល​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី Nature Electronics ​​​ក្រុមវិស្វករ​​របស់​ Samsung និងក្រុមអ្នក​ស្រាវជ្រាវនៃ​សាកលវិទ្យាល័យ​​ Harvard ​បាន​ពន្យល់​ពីរ​បៀប​បង្កើត​ឧបករណ៍​​ចង​ចាំ​​ដែល​​អាច​ធ្វើ​ត្រាប់​តាម​លក្ខណៈ​​ពិសេស​នៃ​ការ​គណនា​របស់​ខួរ​ក្បាល​មនុស្ស​ដែល​​មាន​​ថាមពល​​ទាប​ ការសិក្សា​ងាយស្រួល ​ភាព​សម្រប​​​ខ្លួន​​ទៅ​​នឹង​​បរិស្ថាន​​និង​​ស្វ័យភាព​​និង​ការ​​ស្គាល់​​។

អត្ថបទ​​នោះ​បង្ហាញ​ពី​ការ​ថតចម្លង​ផែន​ទី​តភ្ជាប់​ប្រព័ន្ធ​ប្រសាទ​របស់​ខួរក្បាល​ដោយ​ប្រើ​បច្ចេក​វិទ្យា​អាណូ-អេឡិចត្រូត​​​អារេ (nano-electrode array)​ ហើយ​បន្ទាប់​មក​បិទ​ភ្ជាប់​ផែនទី​នេះ​ទៅ​បណ្តាញ​អង្គ​ចង​ចាំ​រឹង​ បីវិមាត្រដែលមានដង់ស៊ីតេខ្ពស់។

អ្នក​និពន្ធ​នៃ​អត្ថបទ​នេះ​គឺ​ Ham Don-hee ​ជា​មិត្ត​របស់​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ឈាន​មុខ​របស់​ក្រុមហ៊ុន​ ​Samsung និង​ជា​សាស្រ្តាចារ្យ​នៃ​សាកល​វិទ្យាល័យ​ Harvard លោក សាស្រ្តាចារ្យ Park Hong-kun ​នៃសាកលវិទ្យាល័យ Harvard លោក Hwang Sung-woo ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Samsung SDS និង​ជាប្រធាន SAIT និង​លោក Kim Ki-nam អនុប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics។​

ដូច​ដែល​ត្រូវ​បាន​គេដឹង​តិចតួច​អំពី​របៀប​ដែល​ម៉ាស់ណឺរ៉ូន​ (mass of neurons) ​ត្រូវ​បាន​ភ្ជាប់​គ្នា​នៅ​ក្នុង​ខួរ​ក្បាល​នោះ ​បន្ទះឈីបត្រូវបាន​រចនា​ឡើង«បំផុស​គំនិត​»​ដោយ​ខួរ​ក្បាល​ជាង​ការ​ធ្វើ​ត្រាប់​តាម​វា​ដោយ​ផ្ទាល់។

ការស្រាវជ្រាវ​បាន​និយាយ​ថា ទោះ​យ៉ាងណា​បច្ចេកវិទ្យា​អារេ​ណាណូ​អេឡិចត្រូត​អាច​កត់ត្រា​ប្រកប​ដោយ​ប្រសិទ្ធភាព​ នូវ​សញ្ញា​​អគ្គិសនី​​រ​បស់​​ណឺរ៉ូន​ដែល​មាន​ភាព​រសើប​ខ្ពស់​និង​ស្រង់​យកផែន​ទី​ខ្សែ​ភ្លើង​។

ការដំណើរការ​កម្មវិធី​​ផែនទី​​ដែល​បាន​ចម្លង​នេះ​​អាច​រួម​បញ្ចូល​ទាំង​​ឧបករណ៍​​រឹង​​ដែល​ប្រើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ និង​អង្គ​ចងចាំ​ថ្មី​ដូច​ជា​អង្គ​ចង​ចាំចូល​ប្រើ​ដោយ​ចៃ​ដន្យ៕ ​Korea Herald-ANN/RR

ព័ត៌មានថ្មីៗ