ក្រុមហ៊ុន​អាកាសចរណ៍​​សំខាន់​ ២ ​របស់​កូរ៉េ​​កើន​ឡើង​ប្រាក់​ចំណូល​ខ្ពស់​ក្នុង​ត្រីមាស​ទី៣​ ​​ដោយសារ​ការ​ដឹក​ទំនិញ​​​

Content image - Phnom Penh Post
យន្តហោះ​របស់​ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines ចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​​​ Los Angeles កាលពីថ្ងៃទី​១​ខែ​ឧសភាឆ្នាំនេះ ដើម្បី​ផ្ទុក​ទំនិញ​។ AFP

ទីក្រុង​សេអ៊ូលៈ ​​ក្រុមហ៊ុន​អាកាសចរណ៍​​កូរ៉េ​ខាងត្បូង​ រួម​ទាំង​​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air Lines Co ​ត្រូវបាន​គេ​ព្យាករ​​​ថា​មាន​ចំណូល​រឹងមាំ​​ក្នុង​ត្រី​មាស​ទី​៣ ​នៃ​ឆ្នាំ​នេះ ដែល​គាំទ្រ​ដោយ​​​ការ​ងើប​ឡើង​​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិភាគនៅថ្ងៃអាទិត្យ​នេះ។

នៅក្នុង​ការ​ប៉ាន់​ស្មាន​ឯកភាព​គ្នា​របស់​អ្នក​វិភាគ​ចំនួន​ ១០ ​នាក់​ដោយ​​ការ​ដក​ស្រង់​របស់​​​ Yonhap Infomax ​ដែល​ជា​អង្គភាព​ព័ត៌មាន​ហិរញ្ញ​វត្ថុ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Yonhap ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េអ៊ែរ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កត់ត្រា​ប្រាក់​ចំណេញ​​ប្រតិបត្តិការ​ចំនួន ​១៧៦,​៨ ពាន់លានវ៉ុន ​(១៥០​ លានដុល្លារ) នៅ​អំឡុង​ខែ​កក្កដា​ដល់​ខែ​កញ្ញា​ដែល​ជា​លទ្ធផល​នៃ​ការបាត់បង់​ប្រតិបត្តិការ ​៣១,៤ ពាន់​លានវ៉ុន​ក្នុង​រយៈពេល​ដូច​គ្នា​កាលពីមួយ​ឆ្នាំមុន។

​ការ​លក់​​របស់​ Korean Air ​​ត្រូវ​បាន​រំពឹង​ថា​មាន​ចំនួន​​ដល់​ទៅ​ ២,៧៤​ ពាន់​ពាន់​លាន​វ៉ុន ​ក្នុងត្រីមាស​ទី៣​ ​ដែល​កើន​ឡើង​​​​ ៣០​​ ភាគរយ​​ពី​​ ១,៥៩ ​ពាន់​ពាន់​លាន​វ៉ុន​​កាល​ពី​ឆ្នាំ​មុន។

​​យោង​តាម​​ការ​ប៉ានស្មាន​​​ដែល​ស្របគ្នា​​ ក្រុមហ៊ុន​អាកាសចរណ៍​ Asiana Airlines Inc. ​ត្រូវ​បាន​រំពឹង​​​មាន​ចំនួន ​៤២​ ពាន់​លាន​វ៉ុន​​​ក្នុង​​ចំណេញ​ប្រតិបត្តិការ​​​ក្នុង​ត្រីមាស​ទី​​៣ ​ដែល​កើន​ឡើង​ជាង​៣​ដង​ធៀប​ជាមួយរយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ការ​លក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​ទី២​របស់​ប្រទេសកូរ៉េ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​កើន​ឡើង ​​២៦ ​ភាគរយ​​​ដល់​​ចំនួន​ ១,៤៤ ​ពាន់​ពាន់​លាន​វ៉ុន ​ពី​ចំនួន ​៨២៩,៧​ ពាន់លាន​វ៉ុន​​កាល​ពី​ឆ្នាំ​មុន។

​​​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការកើន​ឡើង​ចំណូល​ខ្លាំង​​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​​សំខាន់​ទាំង​ពីរ​​​ត្រូវ​បានគេ​​ព្យាករ​​ថា​កើត​ចេញ​ពី​កា​រ​កើន​ឡើង​​ការ​ដឹក​ទំនិញ​​​​​តាម​ផ្លូវ​អាកាស​​​ដោយសារ​​​តម្រូវការ​​​ហក់​ឡើង​​។

​​លោក Jung Yeon-seung ​អ្នក​វិភាគ​​ពី​ក្រុមហ៊ុន NH Investment & Securities Co បាន​និយាយ​ថា៖«​​អត្រា​ដឹក​ទំនិញ​​តាមផ្លូវ​អាកាស​​ត្រូវបាន​រំពឹង​​បន្ត​កើន​ឡើង​​ក្នុង​ត្រីមាស​ទី៤​ ទៀត»៕ Yonhap/RR

ព័ត៌មានថ្មីៗ