Rolls Royce ទទួល​បាន​កិច្ច​សន្យា​ពី​​ទ័ព​អាកាស​អាមេរិក​តម្លៃ​​រហូត​ដល់ ​២,៦ ​ពាន់​លាន​ដុល្លារ​

Content image - Phnom Penh Post
ស្លាប​យន្ត​ហោះ​ដែល​ដំឡើង​ដោយ​ក្រុមហ៊ុន Rolls Royce​ របស់​ចក្រភព​អង់គ្លេស​​។ AFP

ទីក្រុងវ៉ាស៊ីនតោនៈ ក្រុមហ៊ុន Rolls Royce របស់​ចក្រ​ភព​អង់គ្លេស​បាន​ឈ្នះ​កិច្ចសន្យា​ដែល​មាន​តម្លៃ​រហូត​ដល់​ ២,៦ ពាន់​លាន​ដុល្លារ​កាល​ពី​ថ្ងៃ​សុក្រ ​ដើម្បី​ផ្គត់ផ្គង់​ម៉ាស៊ីន​សម្រាប់​កងយន្ត​ហោះ​ទម្លាក់​គ្រាប់បែក​ B-52H របស់​កងទ័ព​អាកាស​អាមេរិក។

អង្គភាព​ផលិត​នៅ​ទីក្រុ​ង In​dianapolis ​រដ្ឋ ​Indiana ​របស់​ក្រុមហ៊ុន​​ត្រូវ​បាន​​ប្រគល់​កិច្ច​សន្យា​មិន​​កំណត់​​ចំនួន​​/ការផ្តល់​​ជូន​​​​ដែល​មាន​ទឹក​ប្រាក់​ ៥០០,៩ លាន​ដុល្លារ​​ក្នុងរយៈពេល​ ៦​ ឆ្នាំ​​ សម្រាប់​ការ​​​ផ្លាស់ប្តូរ​ម៉ាស៊ីន​​សម្រាប់​ B-52s​ ដែល​ជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​ Stratofortress រយៈ​ចម្ងាយ​​ឆ្ងាយ​ដែល​ជា​សញ្ញាណ​នៃ​អំណាច​យុទ្ធសាស្ត្រ​របស់​អាមេរិក​ចាប់​តាំងពី​ទសវត្សរ៍ឆ្នាំ​ ១៩៥០។ ​

កងទ័ពអាកាស បាន​ឲ្យ​ដឹង​ថា កិច្ច​​​សន្យា​​​មាន​តម្លៃ​​​ប្រកប​​ដោយ​សក្តានុពល​​​​​ ២,៦​​ ពាន់​លាន​​ដុល្លារ​ ប្រសិន​បើ​​រាល់ជំរើស​​ទាំង​ត្រូវ​បាន​អនុវត្ត។

កងទ័ព​អាកាស​​​បាន​ជ្រើស​រើស​​ក្រុមហ៊ុន​​ Rolls Royce ​សម្រាប់​កិច្ច​សន្យា​​​នៅ​​មុន ក្រុមហ៊ុន​អាកាសចរណ៍ ​GE​ និង​ក្រុមហ៊ុន​ Pratt & Whitney៕ AFP/RR

ព័ត៌មានថ្មីៗ