ទីក្រុងប្រ៊ុចសែលៈ នៅ​សប្តាហ៍​នេះ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នឹង​ចាប់ផ្តើម​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏ស្មុគស្មាញ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​លើ​បទប្បញ្ញត្តិ​បច្ចេកវិទ្យា ប៉ុន្តែ​ជាមួយ​បារាំង​ដែល​បាន​ប្រឆាំងនឹង​គម្រោង​នេះ​ដោយ​បុព្វហេតុ​មាន​ជម្លោះ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ជុំវិញ​កិច្ចព្រមព្រៀង​នាវាមុជទឹក​។

កិច្ចពិភាក្សា​កម្រិត​ខ្ពស់​នឹង​ចាប់ផ្តើម​ក្នុង​ទីក្រុង​ភីតស្បឺច (Pittsburgh) របស់​អាមេរិក នៅ​ថ្ងៃ​ពុធ​ទោះបីជា​មាន​ការប្រឹងប្រែង​ដោយ​ទីក្រុង​ប៉ារីស​ ដើម្បី​ពន្យា​កិច្ចប្រជុំ​ជា​ការសងសឹក​ចំពោះ​កិច្ចព្រមព្រៀង​រវាង​អាមេរិក អូស្ត្រាលី និង អង់គ្លេស ដោយ​ដាក់ឈ្មោះថា AUKUS ដែល​មើលឃើញ​ទីក្រុង​កង់ប៊ឺរ៉ា​លុបចោល​ការបញ្ជាទិញ​នាវាមុជទឹក​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ពី​ប្រទេស​បារាំង​។


ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ និង​បច្ចេកវិទ្យា អឺរ៉ុប​ និង​អាមេរិក ត្រូវបាន​បង្កើតឡើង​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ក្នុង​ខែមិថុនា​ ដើម្បី​ពិនិត្យមើល​បញ្ហា​នានា រួមទាំង​ការព្យាយាម​សម្របសម្រួល​យុទ្ធសាស្ត្រ​របស់​ពួកគេ​លើ​ការធ្វើ​និយ័តកម្ម​ក្រុមហ៊ុន​អ៊ីនធឺណិត​ធំៗ និង​ការពារ​តម្លៃ​ប្រជាធិបតេយ្យ​។


ក្រុមប្រឹក្សា​កើតចេញ​តាម​សំណើរ​របស់​អឺរ៉ុប​ដែល​ស្វែងរក​សញ្ញា​រឹងមាំ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរអាត្លង់ទិច​ដែល​កើនឡើង បន្ទាប់ពី​ភាពតានតឹង​ជាច្រើន​ឆ្នាំ ក្រោម​អតីតៈ​ប្រធានាធិបតី​ដូណាល់ ត្រាំ ជាពិសេស​ជុំវិញ​ពាណិជ្ជកម្ម​។


រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃដិន នឹងត្រូវ​តំណាង​ដោយ​លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោកស្រី Katherine Tai តំណាង​ពាណិជ្ជកម្ម​អាមេរិក និង​លោកស្រី Gina Raimondo រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​។


ភាគី​អឺរ៉ុប​វិញ មាន​អនុប្រធាន​ប្រតិបត្តិ​អឺរ៉ុប លោកស្រី Margrethe Vestager និង លោក Valdis Dombrovskis នឹង​ដឹកនាំ​ការពិភាក្សា​។


លោកស្រី Vestager ដែលជា​អ្នកត្រួតពិនិត្យ​គោលនយោបាយ​បច្ចេកវិទ្យា​អឺរ៉ុប បាន​និយាយថា កិច្ចពិភាក្សា​មានបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ខ្លះ​ដែល​មាន​ការយល់ដឹង​រួម​នៃ​តម្លៃ​ក្រុម​ទាំងពីរ​ និង​ប្រជាធិបតេយ្យ​ចាស់ទុំ​។

ការមិន​បញ្ចេញ​នៅក្នុង​ការអត្ថាធិប្បាយ​របស់​លោកស្រី​គឺជា​ការងើបឡើង​នៃ​ប្រទេស​ចិន​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​យល់ថា​កំពុង​ដាក់​សម្ពាធ​លើ​ដៃគូ​សហភាព​អឺរ៉ុប​របស់ខ្លួន​ ដើម្បី​រួម​កម្លាំង​ក្នុង​ការដាក់​ទីក្រុង​ប៉េកាំង​ឱ្យនៅ​ឯកោ​លើ​ឆាក​អន្តរជាតិ​។

រឿងនេះ​ត្រូវបាន​ប្រឆាំង​ក្នុង​តំបន់​អឺរ៉ុប ដោយ​រដ្ឋ​ជា​សមាជិក​មាន​ឥទ្ធិពល មាន​ដូចជា​បារាំង និង​អាល្លឺម៉ង់​ធ្វើ​ព្រងើយកណ្តើយ​ក្នុង​ការធ្វើ​តាម​ទាំង​ងងឹត​ងងុល​ចំពោះ​ភាពប្រាកដនិយម​របស់​ទីក្រុង​វ៉ាស៊ីនតោន​៕ RR