ទីក្រុងកាប៊ុលៈ ក្រុម​តាលីបង់​ដែល​ឡើងកាន់​អំណាច​ដោយ​ប្រដាប់អាវុធ​នៅ​ប្រទេស អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃអាទិត្យ​បាន​ស្នើឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​បន្ត​ហោះហើរ​ឡើងវិញ​ទៅ​ទីក្រុង​កាប៊ុល ដោយ​និយាយ​ថា បញ្ហា​បច្ចេកទេស​ទាំងអស់​នៅឯ​ព្រលានយន្តហោះ​សំខាន់​របស់​ប្រទេស​នេះ​ត្រូវបាន​ដោះស្រាយ​រួច​។

ឧបករណ៍​ និង​សម្ភារ​នៅឯ​ព្រលានយន្តហោះ​កាប៊ុល​រង​ការខូចខាត​យ៉ាងខ្លាំង​ក្នុងពេល​ជម្លៀស​ដ៏ចលាល័យ​នៃ​ប្រជាជន​ជាង​ ១២០ ០០០ ​នាក់​ដែល​បានបញ្ចប់​នៅ​ថ្ងៃទី​ ៣០ ​ខែសីហា​ជាមួយ​ការដក​កងទ័ព​អាមេរិក​ចុងក្រោយ​។


ចាប់តាំងពី​ពេលនោះ​មាន​តែ​ការហោះហើរ​លក្ខណៈ​ជួល​ប៉ុណ្ណោះ​ត្រូវបាន​ដំណើរការ ទោះបី​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ាគីស្ថាន (PIA) ក្រុមហ៊ុន​អាកាសចរណ៍​អ៊ីរ៉ង់ Mahan Air និង ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អាហ្វហ្គានីស្ថាន Kam Air ផ្តល់ជូន​ការហោះហើរ​មាន​កម្រិត​។


សហគមន៍​អន្តរជាតិ​ចាំ​ពាក្យ​ក្រុម​តាលីបង់​ដែល​និយាយថា​ពួកគេ​នឹង​អនុញ្ញាត​ឱ្យ​នរណាម្នាក់​ចាកចេញ​ពី​ប្រទេស​នេះ​នៅពេល​ជើងហោះហើរ​ពាណិជ្ជកម្ម​ចាប់ផ្តើម​ឡើងវិញ​។


ក្រុមហ៊ុន​អាកាសចរណ៍​បច្ចុប្បន្ន ដូចជា PIA និង Kam Air កំពុង​គិតថ្លៃ​ជាង​ ១ ២០០ ​ដុល្លារ​ក្នុង​ជើង​ដែល​ប្រើពេល​ហោះហើរ​ ៤០ ​នាទី​ពី​ទីក្រុង​ការប៊ុល​ទៅ​អី​ក្រុង​អ៊ីស្លាម៉ាបាត​។


យោងតាម​ក្រុមហ៊ុន​អាកាសចរណ៍ សូម្បីតែ​នៅក្នុង​តម្លៃ​នោះ​ក៏ដោយ លទ្ធផល​នៃ​ការធានារ៉ាប់រង​សង្គ្រាម ការហោះហើរ​មិន​ទៀងទាត់​ត្រូវបាន​ចុះឈ្មោះ​យ៉ាងច្រើន​។


លោក Abdul Qahar Balkhi អ្នកនាំពាក្យ​ទើប​តែងតាំង​ថ្មី​សម្រាប់​ក្រសួង​ការបរទេស បាន​និយាយថា តាលីបង់​សង្ឃឹមថា សេវា​ហោះហើរ​ពាណិជ្ជកម្ម​នឹង​ចាប់ផ្តើម​ឆាប់ៗ​។

លោក​បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖ «​ប្រជាជន​អាហ្វហ្គាន​ជាច្រើន​ជាប់គាំង​នៅ​ខាងក្រៅ​ប្រទេស​មិនបាន​វិល​ចូល​ប្រទេស​កំណើត​វិញ​បាន​»​។

ជាងនេះទៅទៀត ប្រជាជន​អាហ្វហ្គាន​ជាច្រើន​ដែល​ធ្វើ​ការងារ​នៅ​នៅក្រៅ​ប្រទេស​ ឬ​ក៏​បន្ត​ការអប់រំ​នៅក្រៅ​ប្រទេស ពេលនេះ​កំពុង​ប្រឈម​ការលំបាក​ក្នុងការ​ទៅដល់​គោលដៅ​របស់​ពួកគេ​»​។

សេវា​ហោះហើរ​នៅ​ព្រលាន​យន្តហោះ​កាប៊ុល​ត្រូវ​បាន​ស្តារ​ស្ទើរ​រួចរាល់​ ដោយ​មាន​ជំនួយ​បច្ចេកទេស​ពី​ប្រទេស​កាតា អារ៉ាប់​រួម និង​ប្រទេស​តួកគី​៕ RR