ទីក្រុងហាណូយៈ នៅ​សន្និសីទ​តាម​អនឡាញ​របស់​រដ្ឋាភិបាល​ជាមួយ​សហគមន៍​ធុរកិច្ច​កាលពី​ថ្ងៃទី​ ២៦ ​ខែ​កញ្ញា ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​វៀតណាម Vietnam Airlines បាន​បន្ត​ដាក់សំណើរ​ជាច្រើន​ដោយ​ស្នើសុំ​កញ្ចប់​ប្រាក់​គាំទ្រ​ពិសេស​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​។

ក្រៅពីនោះ អាកាសចរណ៍​វៀតណាម​បាន​ស្នើសុំ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ចាត់ទុកជា​ករណី​ពិសេស​ ដើម្បី​រក្សា​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ HoSE អំឡុងពេល​ភាគហ៊ុន​អវិជ្ជមាន​។


ក្រុមហ៊ុន​នេះ​ក៏បាន​ដាក់សំណើ​ទៅ​រដ្ឋាភិបាល​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ចំពោះ​កញ្ចប់​គាំទ្រ​បន្ទាប់​សម្រាប់​ក្រុមហ៊ុន ស្រប​ជាមួយ​គម្រោង​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​ជា​រួម​។


នៅពេល​ជាមួយគ្នា​នោះ ក្រុមហ៊ុន​នេះ​បានស្នើ​រដ្ឋាភិបាល​ឲ្យ​អនុញ្ញាត​ក្រុមហ៊ុន​ដំណើរការ​ហោះហើរ​អន្តរជាតិ​ក្នុង​ពេល​ឆាប់ៗ​ទៅកាន់​ប្រទេស​ផ្សេងៗ​ដែល​មាន​សុវត្ថិភាព​ពី​ជំងឺ​កូវីដ​ ១៩​។


ក្នុង​ពេល​កន្លងមក នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​រួម​ដែល​បានប្រកាស​របស់ខ្លួន ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​បាន​រាយការណ៍​ពី​ការខាតបង់​ ១៧,៧ ​ពាន់​ពាន់​លាន​ដុង (៧៧៨,៤ ​លាន​ដុល្លារ​) ដែល​លើសពី​ដើមទុន​គោល​របស់​ខ្លួន​ និង​បង្ហាញ​ភាគហ៊ុន​អវិជ្ជមាន​ច្រើនជាង ២,៧៥​ ពាន់​ពាន់​លាន​ដុល្លារ​ជា​លើកដំបូង​។


ទោះបីជា​ប្រាក់ចំណូល​ដុល​ប្រចាំត្រីមាស​ទី​ ២ នៅតែ​កើនឡើង​ ៩ ​ភាគរយ​ដល់​ជាង​ ៦,៥ ​ពាន់​ពាន់​លាន​ដុង ការចំណាយ​ថេរ​ដ៏សម្បើម​បាន​ធ្វើឲ្យ​ក្រុមហ៊ុន​រងគ្រោះ​ការខាតបង់​សរុប​ជិត​ ៣,៥ ​ពាន់​ពាន់​លាន​ដុង ដែល​ខ្ពស់ជាង​ការខាតបង់ ២,៩ ​ពាន់​ពាន់​លាន​ដុង​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។


ក្នុង​រយៈពេល​ ១ ​ឆមាស​ដំបូង​នៃ​ឆ្នាំនេះ ប្រាក់ចំណូល​សុទ្ធ​របស់​ក្រុមហ៊ុន​មាន​ចំនួន​ជិត​ ១៤ ​ពាន់​ពាន់​លាន​ដុង ធ្លាក់ចុះ ៤៣,៦ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។ ការខាតបង់​សុទ្ធ​ដែល​ប្រមូលបាន​ក្នុង​រយៈពេល​ ៦ ខែ​ដំបូង​មាន​ចំនួន​ជាង ៨,៤ ​ពាន់​ពាន់​លាន​ដុង​។ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ការខាតបង់​មាន​ចំនួន​ជាង ៥,១ ​ពាន់​ពាន់​លាន​ដុង​។

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​បាន​ពន្យល់ថា ការរីករាលដាល​កូវីដ​ ១៩ ​បន្ត​ប៉ះពាល់​ធ្ងន់ធ្ងរ​ និង​ដោយផ្ទាល់​លើ​ឧស្សាហកម្ម​អាកាសចរណ៍​ក្នុង​ពិភពលោក​៕ VNS-ANN/RR