ទីក្រុងប៉េកាំងៈ ធនាគារ Goldman achs នៅថ្ងៃអង្គារបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួន សម្រាប់ប្រទេសចិនដោយសារការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសបានបំផ្លាញផ្ទះរាប់លានខ្នង និងបញ្ឈប់ការផលិតនៅតាមរោងចក្ររួមទាំងការផ្គត់ផ្គង់ខ្លះដល់ Apple និង Tesla ។
យ៉ាងហោចណាស់ខេត្ត និងតំបន់នានាទាំងអស់ ១៧ ដែលមានប្រហែល ៦៦ ភាគរយនៃការប្រើប្រាស់សរុបទូទាំងប្រទេសបានប្រកាសពីការកាត់ផ្តាច់ភ្លើងក្នុងខែថ្មីៗនេះ ភាគច្រើននៅតំបន់ប្រមូលផ្តុំឧស្សាហកម្មធនធ្ងន់។ នេះបើតាមការអង្កេតតាមដានរបស់ Bloomberg។
ជិត ៦០ ភាគរយនៃសេដ្ឋកិច្ចចិនត្រូវបានដំណើរការដោយថាមពលធ្យូងថ្ម ប៉ុន្តែការផ្គត់ផ្គង់ធ្យូងថ្មត្រូវបានរំខាន ដោយការរីករាលដាលជំងឺកូវីដ ១៩ បានដាក់ក្រោមសម្ពាធបញ្ចេញឧស្ម័នតឹងរ៉ឹង និងការធ្លាក់ចុះនៃការនាំចូលធ្យូងថ្ម ចំពេលមានភាពតានតឹងពាណិជ្ជកម្មជាមួយអូស្ត្រាលី។
កាលពីដើមខែនេះ តម្លៃធ្យូងថ្មបានឡើងដល់កម្រិតខ្ពស់បំផុត ជាមួយការរឹតត្បិតដាក់លើអាជីវកម្ម និងលំនៅឋាន ចំពេលមានការធ្លាក់ចុះការផ្គត់ផ្គង់។
ទោះបីយ៉ាងណា តម្រូវការថាមពលរបស់ចិនក្នុងឆមាសដំបូងនៃឆ្នាំនេះលើសកម្រិតមុនការរីករាលដាលជំងឺទៅទៀត។ នេះបើយោងតាមរដ្ឋបាលថាមពលជាតិ។
ធនាគារ Goldman Sachs បានឲ្យដឹងនៅថ្ងៃអង្គារ៍ថា ខ្លួនរំពឹងថា កំណើនសេដ្ឋកិច្ចចិននឹងធ្លាក់ចុះមកនៅត្រឹម ៧,៨ ភាគយពីចំនួន ៨,២ ភាគរយដែលបានព្យាករកន្លងមក ដោយបានលើកឡើងពីការកាត់ផ្តាច់ថាមពលអគ្គិសនី នៅតាមឧស្សាហកម្មធនធ្ងន់ ដែលនាំឲ្យប៉ះពាល់ដល់ផលិតកម្ម ដែលធ្វើឲ្យមានសម្ពាធធ្លាក់ចុះ។
នេះជាធនាគារទី ២ ដែលទម្លាក់ការព្យាករក្នុងរយៈពេលជាច្រើនថ្ងៃ។
អ្នកវិភាគនៅក្រុមហ៊ុន Nomura បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនរោងចក្រកាន់តែច្រើនត្រូវបានបង្ខំឲ្យបញ្ឈប់ប្រតិបត្តិការ ដោយសារអំណាចរបស់រដ្ឋាភិបាលត្រូវបំពេញគោលដៅនៃការបំភាយកាបូន ឬក៏តម្លៃកើនឡើង និងការខ្វះខាតធ្យូងថ្ម។
Nomura បានកាត់ការព្យាករកំណើន GDP ប្រចាំឆ្នាំចិនដល់ចំនួន ៧,៧ ភាគរយ៕ RR