ទីក្រុងឡុងដ៍ៈ ធនាគារ Barclays របស់​អង់គ្លេស​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​បានប្រកាស​ពី​ការកើនឡើង​ប្រាក់ចំណេញ អំឡុង​ត្រីមាស​ទី​ ៣ ​ដោយ​ការរីកចម្រើន​នៃ​ការងើបឡើង​វិញ​របស់​ប្រទេស​នេះ ក្រោយ​មាន​កញ្ចប់​សង្គ្រោះ​ពី​ការរីក​រាលដាល​។

ធនាគារ Barclays បាន​និយាយថា ប្រាក់ចំណេញ​សុទ្ធ​កើនឡើង​ច្រើន​ជាង​ទ្វេដង​ដល់​ ១,៤៥ ​ពាន់​លាន​ផោន (២,០ ​ពាន់​លាន​ដុល្លារ​) ក្នុង​រយៈពេល​ ៣ ​ខែ​នៃ​ត្រីមាស​ទី​ ៣ ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។


ប្រាក់ចំណេញ​បន្ទាប់ពី​បង់ពន្ធ​សម្រាប់​រយៈពេល​ ៩ ​ខែ​មាន​ចំនួន​ ៥,២៥ ​ពាន់​លាន​ផោន ខណៈ​ទឹកប្រាក់​មុន​ការបង់ពន្ធ​មាន​ចំនួន​ ៦,៩ ​ពាន់​លាន​ផោន ដែលជា​ចំនួន​ច្រើន​សម្រាប់​ក្រុមហ៊ុន​។


លោក James Staley នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​និយាយថា ក្រុមហ៊ុន​មើលឃើញ​ភាពជាក់ស្តែង​នៃ​ការងើប​ឡើងវិញ​នៃ​អតិថិជន និង​សញ្ញា​ដំបូង​នៃ​បរិយាកាស​គាំទ្រ​កាន់តែច្រើន​»​។


ធនាគារ​ជាច្រើន​ក្នុង​ប្រទេស​អង់គ្លេស​បានចាប់ផ្តើម​ដំឡើង​អត្រា​ការប្រាក់​លើ​កម្ចី​ទិញ​ផ្ទះ​របស់​ពួកគេ ខណៈ​ដែល​ធនាគារកណ្តាល​អង់គ្លេស​បានរៀបចំ​បង្កើន​តម្លៃ​ខ្ចី​ស្នូល​ ដើម្បី​ដោះស្រាយ​អតិផរណា​ខ្ពស់​។


ធនាគារ Barclays បាន​និយាយថា​៖ «​ទោះបីជា​ទស្សនវិស័យ​ម៉ាក្រូ​សេដ្ឋកិច្ច​ប្រសើរឡើង​មែន កម្រិត​នៃ​ភាពមិនប្រាកដប្រជា​នៅតែ​ខ្ពស់​នៅឡើយ​»​។


ធនាគារ​នេះ​បាន​ចង្អុលបង្ហាញ​ទៅកាន់​ភាពគ្មាន​ការងារ​នៅ​ខ្ពស់ ដោយ​ការងារ​ជាច្រើន​នៅតែ​មាន​ហានិភ័យ​នៃ​ការបង់​ការងារ ខណៈពេល​ដែល​ចក្រភព​អង់គ្លេស អាមេរិក និង​អាល្លឺម៉ង់ បានចាប់ផ្តើម​ដក​វិធាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ដែល​បានដាក់​ឱ្យចូល​ជា​ធរមាន​អំឡុងពេល​ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​។

ធនាគារ​នេះ​និយាយថា​៖ «​រហូតមកដល់​ពេលនេះ ទម្រង់​ដើម​ដែល​បាន​ត្រូវបាន​គេ​សង្កេតឃើញ​ ដើម្បី​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ប៉ុន្តែ​ការធ្លាក់ចុះ​នៃ​ឥណទាន​អាច​កើតមានឡើង​ដោយសារ​ការគាំទ្រ​ត្រូវបាន​ដកចេញ​»៕ RR