ទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូៈ Alphabet ដែលជា​ក្រុមហ៊ុនមេ​របស់ Google ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​របស់​អាមេរិក​បាន​ប្រកាស​ពី​ប្រាក់ចំណេញ​នៅ​ថ្ងៃ​អង្គារ ដែល​ហក់​ឡើងដល់​ ១៨,៩ ​ពាន់​លាន​ដុល្លារ ទោះបីជា​ក្រុមហ៊ុន​អនឡាញ​ប្រឈមមុខ​នឹង​ការកើនឡើង​សម្ពាធបទ​ប្បញ្ញត្តិ និង​ការផ្លាស់ប្តូរ​របៀប​រស់​នៅក្នុង​តំបន់​បិទ​ចរាចរណ៍​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​។

ក្រុមហ៊ុន​ Google នៅតែ​ជាង​មជ្ឈមណ្ឌល​សកម្មភាព​ក្នុង​អនឡាញ​ដោយ​ផ្តល់ឱ្យ ដោយ​ការស្រាវជ្រាវ ផ្សាយពាណិជ្ជកម្ម ទីផ្សារ​អនឡាញ និង ថ្នាល​វីដេអូ​យូធ្យូប ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​មាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​សកលលោក​។


ប្រាក់ចំណូល​របស់ Alphabet មាន​ចំនួន​ ៦៥,១ ​ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ដែល​ទើប​បញ្ចប់ទៅ​ថ្មីៗ​នេះ បាន​ធ្លាក់ចុះ​ពី​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដោយ​ប្រហែល​ ៤១ ភាគរយ​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ធំ ខណៈ​មធ្យោយបាយ​ផ្សាយពាណិជ្ជកម្ម​តាម​អនឡាញ និង​សេវាកម្ម cloud រីកចម្រើន​។


Facebook ដែល​ក្រុមហ៊ុន​បណ្តាល​សង្គម​ខ្នាត​យក្ស បើទោះបី​ជា​មាន​រឿង​អាស្រូវ​របស់​អ្នក​បញ្ចេញ​ព័ត៌មាន​ក៏ដោយ ក៏​ក្រុមហ៊ុន​បានប្រកាស​ពី​ប្រាក់ចំណេញ​ដ៏ច្រើន​ដូច​ក្រុមហ៊ុន Microsoft ដែរ ទោះបីជា Twitter បាន​រាយការណ៍​ពី​ការខាតបង់​ដ៏ច្រើន ដោយសារ​តែ​ការដោះស្រាយ​បណ្តឹង​របស់​ម្ចាស់​ភាគហ៊ុន​ក៏ដោយ​។


លោក Sundar Pichai នាយក​ប្រតិបត្តិ​នៃ Alphabet និង Google បាន​និយាយថា​៖ «​លទ្ធផល​ប្រចាំត្រីមាស​នេះ​បង្ហាញ​វិធី​ដែល​ការវិនិយោគ (​លើ​បញ្ញា​សិប្បនិមិត្ត​) របស់​យើង​កំពុង​ធ្វើឱ្យ​យើង​កសាង​ផលិតផល​ជំនួយ​កាន់តែច្រើន​សម្រាប់​ប្រជាជន​ និង​ដៃគូ​របស់​យើង​»​។


លោក​បន្ថែមថា​៖ «​ពេលដែល​បរិវត្តកម្ម​ឌីជីថល និង​ការផ្លាស់ប្តូរ​ទៅរក​ការងារ​កូនកាត់​បន្តទៀត​នោះ សេវាកម្ម »Cloud» របស់​យើង​កំពុង​ជួយ​ផ្នែក​ផ្សេងៗ​សហការគ្នា​»​។


ចាប់ពី​ខែកក្កដា​ដល់​ខែកញ្ញា សេវាកម្ម​វីដេអូ​របស់ Google បាន​លក់​ ៧,២ ​ពាន់​លាន​ដុល្លារ​នៃ​តំបន់​ផ្សាយពាណិជ្ជកម្ម​ដែល​បានដាក់​ទិសដៅ ដោយ​យោងតាម​មាតិកា​ និង​អ្នកប្រើប្រាស់ ប្រៀបធៀប​ទៅនឹង​ ៥ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម Alphabet​។

អាជីវកម្ម​បញ្ជា​តាម​កុំព្យូទ័រ​មើលឃើញ​ចំណូល​ជាតិ​ ៥ ​ពាន់​លាន​ដុល្លារ កើនឡើង​ ៤៥ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​៕ RR