ទីក្រុងបេកាំងៈ អាជ្ញាធរ​ក្រុង Chengdu បានប្រកាស​វិធានការ​ធ្វើឱ្យ​ងាយស្រួល​សម្រាប់​អ្នក​អភិវឌ្ឍន៍​ ដើម្បី​លក់​អចលនទ្រព្យ ដែល​ធ្វើ​វា​ជា​លើកដំបូង​ ដើម្បី​បន្ធូរបន្ថយ​ការរឹតត្បិត​លើ​វិស័យនេះ ដែល​កើតមាន​ភាពតានតឹង​ បន្ទាប់ពី​ការបង្ក្រាប​បំណុល​ដោយ​អាជ្ញាធរ​ទីក្រុង​ប៉េកាំង​។

ការប្រកាស​កើតមានឡើង​បន្ទាប់ពី​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន ដែល​នាំមុខ​ដោយ​ក្រុមហ៊ុន​ Evergrande ដែល​ធ្លាក់ចុះ​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំមុន បន្ទាប់ពី​ចិន​ដាក់ចេញ​ការអនុវត្ត​ច្បាប់​ ដើម្បី​បញ្ចប់​ការរំពឹងទុក និង​ឥទ្ធិពល​។


ការដំណើរការ​បទប្បញ្ញត្តិ​នោះបាន​ធ្វើឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ប្រឹង​តស៊ូ​បំពេញ​កាតព្វកិច្ច​បំណុល​ដែល​ជំពាក់​ជាក់ស្តែង​ដែល​ពួកគេ​មិនអាច​បញ្ចេញ​លក់​អចលនទ្រព្យ​ ឬ​ខ្ចីលុយ​បន្ថែមទៀត​បាន​។


ប៉ុន្តែ​កាលពី​ថ្ងៃ​ពុធ ទីក្រុង​ភាគនិរតី បាន​និយាយថា ខ្លួន​នឹង​ពន្លឿន​ការអនុម័ត​សម្រាប់​ការលក់​ផ្ទះ​ និង​កម្ចី​អចលនទ្រព្យ ខណៈ​ការបន្ធូរបន្ថយ​ការរឹតត្បិត​លើ​ការប្រើប្រាស់​ប្រាក់ចំណេញ មុន​លក់​។


ការសម្រេច​នេះ​ធ្វើឱ្យ​ទីក្រុង​នៃ​ខេត្ត Sichuan ក្លាយជា​ខេត្ត​ទី​ ១ ​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​កំពុង​ប្រឈមមុខ ខណៈ​មន្ត្រី​ប្រឈម​សម្ពាធ​កើនឡើង​ ដើម្បី​គ្រប់គ្រង​វិបត្តិ​ដែល​ការភ័យខ្លាច​ខ្លះ​រំខាន​ដល់​វិស័យ​អចលនទ្រព្យ​យ៉ាងសំខាន់​។


ទីក្រុង​ប៉េកាំង​បាននិង​កំពុង​បង្ហាញ​សញ្ញា​នៃ​ការដកថយ​ពី​ចំណុច​តឹងរ៉ឹង​លើ​ឧស្សាហកម្ម​អចលនទ្រព្យ ហើយ​នៅក្នុង​ខែកញ្ញា ធនាគារកណ្តាល​បាន​អំពាវនាវ​ប្រធាន​ស្ថាប័នហិរញ្ញវត្ថុ​ ដើម្បី​ជួយ​រដ្ឋាភិបាល​គាំទ្រ​ទីផ្សារ​លំនៅឋាន ដោយសារ​កំណើន​ក្នុង​សេដ្ឋកិច្ច​ចិន​យឺត​ដល់​ល្បឿនខ្សោយ​បំផុត​ច្រើន​ទសវត្សរ៍​។


វិបត្តិ​នេះ​ត្រូវបាន​នាំមក​នូវ​ការធូរស្រាល​ដោយ​ការតស៊ូ​នៅ Evergrande ​ដែល​កំពុង​លង់​ក្នុង​បំណុល​ដែលមាន​តម្លៃ​ ៣០០ ​ពាន់​លាន​ដុល្លារ និង​ប្រឈម​នឹង​ការដួលរលំ ស្ថានភាព​ភ័យខ្លាច​ជាច្រើន​អាច​ហក់​ចូលទៅក្នុង​សេដ្ឋកិច្ច​ចិន​កាន់តែ​ទូលំទូលាយ និង​អាច​នៅ​ទូទាំង​ពិភពលោក​។

ក្រុមហ៊ុន Evergrande ​រហូត​មក​ដល់​ពេលនេះ​បាន​គ្រប់គ្រង​ការទូទាត់​ទៅ​ម្ចាស់បំណុល​ជួយ​ខ្លួន​ឱ្យ​គេច​ពី​ការមិន​មានលទ្ធភាព ប៉ុន្តែ​ការប្រឈម​នៅតែមាន​៕ RR