សកម្មភាព​រោងចក្រ​ចិន​កើន​បន្តិច​ក្នុង​ខែ​វិច្ឆិកា ​ពេល​ការខ្វះខាត​ថាមពល​ធូរស្រាល

Content image - Phnom Penh Post
កម្មករ​ចិន​ផលិត​កាបូប​នៅក្នុង​រោងចក្រ​សម្រាប់​ការនាំចេញ​។ AFP

ទីក្រុងប៉េកាំងៈ សកម្មភាព​ផលិតកម្ម​ក្នុង​ប្រទេស​ចិន​កើនឡើង​នៅក្នុង​ខែវិច្ឆិកា បន្ទាប់ពី​ការបន្ធូរបន្ថយ​ការខ្វះខាត​ថាមពល និង​ការធ្លាក់ចុះ​នៃ​តម្លៃ​វត្ថុធាតុដើម​មួយចំនួន​។

បច្ចេកទេស​វាស់វែង​សំខាន់​នៃ​សកម្មភាព​ផលិតកម្ម​គឹ​សន្ទស្សន៍​អ្នកគ្រប់គ្រង​ការទិញ (PMI) នៅក្នុង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ ២ ​របស់​ពិភពលោក បាន​កើនឡើង​ដល់​ ៥០,១ ដោយ​ត្រឡប់មកវិញ​លើសពី​ ៥០ ​ពិន្ទុ ដែល​បំបែក​កំណើន​ពី​ការធ្លាក់ចុះ​បន្ទាប់ពី​ ២ ​ខែ​។

ទិន្នន័យ​ចុងក្រោយ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ​ក៏ប្រសើរ​ជាង​តួលេខ​ ៤៩,៧ ដែល​បាន​ស្ទង់​មតិ​ដោយ​អ្នកវិភាគ Bloomberg​។

លោក Zhao Qinghe អ្នក​ស្ថិតិ​ជាតិ​ជាន់ខ្ពស់​នៃ NBS បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖ «​វិធានការ​គោលនយោបាយ​ជា​ស៊េរី​ដែល​បានដាក់​ចេញ​ថ្មីៗ​ដើម្បី​ពង្រឹង​ការធានា​នៃ​ការផ្គត់ផ្គង់​ថាមពល និង​ធ្វើឱ្យ​តម្លៃ​ទីផ្សារ​មាន​ស្ថិរភាព បានបង្ហាញ​លទ្ធផល​»​។

លោក​បាន​បន្ថែមថា​៖ «​ភាពតានតឹង​» ​ក្នុង​ការផ្គត់ផ្គង់​ថាមពល​បាន​ធូរស្រាល​នៅ​ខែ​នេះ អនុញ្ញាត​ឱ្យ​សមត្ថភាព​ផលិតកម្ម​ហក់​ឡើង ខណៈ​តម្លៃ​នៃ​វត្ថុធាតុដើម​ខ្លះ​បាន​ធ្លាក់​ថ្លៃ​យ៉ាងច្រើន​»​។

លោក Zhao បាន​និយាយថា ជាមួយ​ការងើបឡើង​សេដ្ឋកិច្ច​សកល​ និង​រដូវកាល​ចុងឆ្នាំ​ប្រកប​ដោយ​ការរំពឹងទុក ពាណិជ្ជកម្ម​បរទេស​ក៏បាន​បន្ត​ធ្វើឱ្យ​ប្រសើរឡើង​។

ទោះបី​យ៉ាងណា PMI ផ្នែក​មិនមែន​ផលិតកម្ម​របស់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​តិចតួច ដល់​ ៥២,៣ ធ្លាក់​ពី​ ៥២,៤ ​ពិន្ទុ​ក្នុង​ខែតុលា ពេលដែល​ប្រទេស​នេះ​បាន​ជួបនឹង​ការផ្ទុះ​ឡើង​នៃ​មេរោគ​ឆ្លង​ក្នុងស្រុក​ថ្មីៗ​។

ក្រុមអ្នកវិភាគ​បាន​ព្យាករ​កំណើន​យឹត បន្ទាប់ពី​ការកើនឡើង​ករណី​ឆ្លង​ក្នុង​ចុងខែ​តុលា ដែល​រីករាលដាល​ដល់​ ២១ ​ខែ​ និង​ដាក់​វិធានការ​រឹតត្បិត​ការធ្វើដំណើរ និង​បិទ​តាម​តំបន់​។

ក្រុមហ៊ុន Capital Economics បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា វីរុស​បំប្លែង​ «Omicron» ​ថ្មី​នៃ​មេរោគ​នឹង​សាកល្បង​យុទ្ធសាស្ត្រ​ «​កូវីដ​សូន្យ​ (zero-Covid)»​។ ដ៏តឹងរ៉ឹង​របស់​ប្រទេស​ចិន ដោយ​បន្ថែមថា​ប្រសិនបើ​រឿងនេះ​បង្ហាញឱ្យ​ឃើញ​កាន់តែ​ពិបាក​ក្នុង​ការទប់ស្កាត់​ជាង​វីរុស​បំប្លែង​ Delta វា​នឹង​ «​រំពឹងថា​មន្ត្រី​នឹង​រឹតបន្តឹង​វិធានការ​ទប់ស្កាត់​» ​រំខាន​ដល់​សេវាកម្ម​បន្ថែមទៀត​៕ RR

ព័ត៌មានថ្មីៗ