ទីក្រុង​ហូជីមិញៈ ធនាគារ​ជាច្រើន​របស់​វៀតណាម​បាន​បង្កើន​អត្រា​ការប្រាក់​នៃប្រាក់​បញ្ញើដោយ ០,១-០,៦ ពិន្ទុ​ភាគរយ ចំពេល​មានការ​កើនឡើង​នៃ​តម្រូវការ​ប្រាក់កម្ចី។

ក្រុមហ៊ុន​មូល​ប​ត្រ Bao Viet បាន​និយាយថា កាលពី​ឆ្នាំមុន អត្រា​ការប្រាក់​ជា​មធ្យម​លើ​ប្រាក់​បញ្ញើ​របស់​ធនាគារ​សម្រាប់​រយៈពេល ៦ ខែ និង ១២ ខែ​គឺ ៤,៧ ភាគរយ និង ៥,៥ ភាគរយ​ធ្លាក់ចុះ​ពាក់កណ្តាល​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០២០។


ធនាគារ​រដ្ឋ​វៀតណាម​បាន​និយាយថា អត្រា​ការប្រាក់​ក្នុង​ឆ្នាំ ២០២១ គឺជា​កម្រិត​ទាប​បំផុត​របស់​ពួកគេ​ក្នុង​រយៈពេល ៥ ឆ្នាំ។


ប៉ុន្តែ​អត្រា​ការប្រាក់ ជាពិសេស​នៅ​ធនាគារ​ខ្នាតតូច និង​មធ្យម បាន​កើនឡើង​យ៉ាងខ្លាំង​ចាប់តាំងពី​ដើមខែ​នេះ។ បច្ចុប្បន្ននេះ​អត្រា​ខ្ពស់បំផុត​គឺ ៦,៥-៧,៤ ភាគរយ។


ធនាគារ NamABank ផ្តល់​អត្រា​ការប្រាក់​ខ្ពស់បំផុត​សម្រាប់​ប្រាក់​បញ្ញើ​សន្សំ​តាម​អ៊ីនធឺណិត សូម្បី​ក្នុង​ចំនួន​តិចតួច​ក៏ដោយ។ អតិថិជន​ដែល​ដាក់​ប្រាក់​បញ្ញើ​តាមរយៈ​កម្មវិធី e-banking របស់ខ្លួន​សម្រាប់​រយៈ​ពេល ១៦-៣៦ ខែ អាច​ទទួលបាន​ការប្រាក់ ៧,៤ភាគរយ។ សម្រាប់​រយៈពេល ១២ ខែ អត្រា​ការប្រាក់​គឺ ៦,៤ ភាគរយ។


ធនាគារពាណិជ្ជ Sai Gon-Ha Noi (SHB) បាន​បង្កើន​អត្រា​ការប្រាក់ ០,២-០,៤ ភាគរយ។ សម្រាប់​រយៈពេល ៣៦ខែ​អត្រា​គឺ​រហូតដល់ ៦,៥-៦,៦ ភាគរយ។ សម្រាប់​រយៈពេល ១២ ខែ អត្រា​ការ​បាន​កើន​ពី ៥,៧-៥,៨ ភាគរយ​ដល់ ៦,១-៦,២ ភាគរយ។


ធនាគារ Ban Viet (ធនាគារ Viet Capital Bank) បាន​បង្កើន​អត្រា​ដល់​កម្រិត​ខ្ពស់បំផុត ៧ ភាគរយ​សម្រាប់​រយៈពេល ២៤ ខែ ប្រសិនបើ​ដាក់​ប្រាក់​បញ្ញើ​តាម​អ៊ីនធឺណិត និង ៦,៨ ភាគរយ​ប្រសិនបើ​ដាក់​ប្រាក់​ប្រាក់​បញ្ញើ​នៅតាម​បញ្ជរ៕ VNS-ANN/RR