ទីក្រុងបាងកក៖ លោក​ SananAngubolkol ប្រធានសភា​ពាណិជ្ជកម្ម​ថៃ (TCC) បានឱ្យដឹងថា ប្រទេស​ អារ៉ាប៊ី សាអ៊ូឌីត បាន​យល់ព្រម​លក់​ជី​ទៅឱ្យ​ប្រទេស​ថៃ​ ដើម្បី​ជួយ​សម្រាល​ការខ្វះខាត​ដែល​បណ្តាលមកពី​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​ដែល​កំពុង​បន្ត​។

លោក Sanan ​គឺជា​ផ្នែក​មួយ​នៃ​គណៈប្រតិភូ​ធុរកិច្ច​ដែល​បាន​ដឹកនាំ​ដោយ​លោក​ Don Pramudwinai ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ដើម្បី​ស្វែងរក​ឱកាស​អាធុរកិច្ច​។


លោក​ប្រធាន ​TCC រូបនោះ​បាន​ឱ្យដឹងថា លោក​ Don បាន​ជំរុញ​ឱ្យ​លោក ​Khalid Al-Falih​ រដ្ឋមន្ត្រី​ក្រសួង​វិនិយោគ ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​ពិចារណា​ការលក់​ជី​ឱ្យ​ប្រទេស​ថៃ​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​រីយ៉ាដ​កាលពី​ថ្ងៃអាទិត្យ​។


លោក​ Al-Falih ​បាន​លើកឡើងថា​ទោះបីជា​ប្រទេស​ជាច្រើន​បាន​ស្នើសុំ​ស្រដៀង​គ្នា​នេះ​ក៏ដោយ​ក៏​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​ផ្តល់​អាទិភាព​លើ​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ប្រទេស​ថៃ ហើយ​ថា​លោក​បាន​ណែនាំ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជួប​គណៈប្រតិភូ​កាលពី​ថ្ងៃ​អង្គារ​។


លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា លោក​បាន​ណែនាំ​ក្រុមហ៊ុន ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​ចំនួន​ ១៤០ ឱ្យ​ចូលរួម​ក្នុង​វេទិកា​វិនិយោគ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​ និង​ប្រទេស​ថៃ​នៅ​ថ្ងៃ​ចន្ទ​ ដើម្បី​ស្វែងរក​ឱកាស​ពាណិជ្ជកម្ម​ និង​ការវិនិយោគ​ជាមួយ​ធុរកិច្ច​ថៃ​។


តំណាង​ក្រុមហ៊ុន​ថៃ​ប្រមាណ ​៤០​ នាក់​ក៏បាន​ចូលរួម​ក្នុង​វេទិកា​នេះ​ផងដែរ​។


លោក ​Sanan ​បាន​ថ្លែងថា​៖ «​វា​ជា​រឿង​ល្អ​មួយ ដែល​រដ្ឋាភិបាល​អាច​ដោះស្រាយ​បញ្ហា​ជី​ និង​កំពុង​ពង្រីក​ឱកាស​ពាណិជ្ជកម្ម​»​។

ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ថៃ និង​អារ៉ាប៊ីសាអ៊ូឌីត ត្រូវ​បាន​រលាយ​កាលពី​ខែមករា​ បន្ទាប់ពី​ត្រូវបាន​ជាប់គាំង​អស់​រយៈពេល​ជាង​ ៣ ​ទសវត្សរ៍ ដោយសារ​តែ​បញ្ហា​ Blue DiamondAffair៕The Nation-ANN/LA