ក្នុង​គោលបំណង​ដើម្បី​គាំទ្រ​យ៉ាងខ្លាំង​ក្លា​ក្នុង​ការ​អភិរក្ស​វប្បធម៌​ប្រពៃណី​ខ្មែរ​គោរព​ចំពោះ​វប្បធម៌​ចម្រុះ លើក​កម្ពស់​វិស័យ​វប្បធម៌​ខ្មែរ ពង្រឹង​ទំនាក់ទំនង​កម្ពុជា​ និង​ចិន​កាលពី​ថ្ងៃទី ​១ ខែកក្កដា សមាគម​ជំរុញ​ឧស្សាហកម្ម វប្បធម៌​ និង​ទេសចរណ៍ កម្ពុជា​-​ចិន បាន​ធ្វើ​កម្មវិធី​ឧបត្ថម្ភ​សម្ភារ​មួយចំនួន​ដល់​សិស្ស​ក្រីក្រ​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ​ (Secondary School of Fine Arts)​។

កម្មវិធី​សប្បុរសធម៌​ជួយ​ដល់​សិស្សានុសិស្ស​ដែល​មាន​ជីវភាព​ខ្វះខាត​ក្នុងការ​សិក្សា​លើក​នេះ​រួមមាន​សម្ភារ​មួយចំនួន​ដូចជា​ម៉ូតូ កង់ សម្លៀកបំពាក់ ហើយក៏​មានការ​សម្តែង​សិល្បះ ដើម្បីឱ្យ​សិស្សានុសិស្ស​ទទួល​បាន​ក្តី​ស្រលាញ់ និង​ការយកចិត្ត​ទុកដាក់​ពី​ស្ថាប័ន​សង្គម ដើម្បី​ឱ្យ​ពួកគេ​កាន់តែ​មាន​កម្លាំង​ជំរុញ​វិស័យ​វប្បធម៌​ឱ្យ​កាន់តែ​ឆ្ពោះទៅមុខ​បន្ថែមទៀត​។


កម្មវិធី​មួយ​នេះ​អញ្ជើញ​ចូលរួម​ដោយ​ឯកឧត្តម​បណ្ឌិត ហ៊ឺ វីរៈ អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​សិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ដឹកនាំសមាគមជំរុញឧស្សាហកម្ម វប្បធម៌និងទេសចរណ៍ កម្ពុជា-ចិន ​លោកស្រី Lisa Liang អនុប្រធាន​ប្រតិបត្តិ​នៃ​សមាគម​ជំរុញ​ឧស្សាហកម្ម វប្បធម៌​ និង​ទេសចរណ៍ កម្ពុជា​-​ចិន​, នាយក​សាលាមធ្យម​វិចិត្រសិល្បៈ ថ្នាក់ដឹកនាំ​ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាច្រើនរូប​ទៀត​។


កម្មវិធី​ឧបត្ថម្ភ​មួយ​នេះ​ទទួល​បាន​គាំទ្រ និង​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ពី​លោក Deng Pibing ក៏ដូចជា​ទទួល​បាន​ការ​ជូនពរ​ពី​មិត្តភ័ក្តិ​គ្រប់​មជ្ឈដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​ផងដែរ​។


នៅក្នុង​កម្មវិធី​នោះ សិស្សានុសិស្ស​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ​បាន​បង្ហាញ​ពី​ការសម្តែង​សិល្បៈ​ដ៏អស្ចារ្យ​ជាច្រើន​ទម្រង់​ជូន​ទៅដល់​ថ្នាក់ដឹកនាំ និង​ភ្ញៀវកិត្តិយស​ទស្សនា​។



ជា​បន្ទាប់ សមាគម​ជំរុញ​ឧស្សាហកម្ម វប្បធម៌​ និង​ទេសចរណ៍ កម្ពុជា​-​ចិន​បាន​អញ្ជើញ​ទស្សនា​បរិយាកាស​នៅក្នុង​សាលា​ក្រោម​ការដឹកនាំ​ពី​ឯកឧត្តម​បណ្ឌិត ហ៊ឺ វីរៈ​ អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​សិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយក​សាលា​មធ្យម​វិចិត្រសិល្បៈ​។ សាលា​ក៏បាន​ណែនាំ​ពី​ប្រវត្តិ​នៃ​ការអភិវឌ្ឍ និង​ស្ថានភាព​បច្ចុប្បន្ន​របស់​សាលា ដែល​ធ្វើឱ្យ​ចំណង​មិត្តភាព​កាន់តែ​ស្និទ្ធស្នាល​បន្ថែមទៀត​។

សមាគម​ជំរុញ​ឧស្សាហកម្ម វប្បធម៌​ និង​ទេសចរណ៍ កម្ពុជា​-​ចិន បាន​ប្រមូលផ្តុំ​អ្នកមាន​ទេពកោសល្យ​ និង​ធនធាន​ប្រកប​ដោយ​វិជ្ជាជីវៈ​ជា​ស្ថាប័ន​សហការ​ដែល​កំណត់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប: ដែលជា​ចំណុច​ចម្បង​នៃ​ប្រទេស​ទាំង​ ២,​ផ្សព្វផ្សាយ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មានការ​ផ្សព្វផ្សាយ​ពី​វប្បធម៌ កម្ពុជា​និង​ចិន បាន​ធ្វើឱ្យ​សមាគម​ជំរុញ​ឧស្សាហកម្ម វប្បធម៌​ និង​ទេសចរណ៍ កម្ពុជា​-​ចិន​កាន់​តែ​មាន​ប្រជាប្រិយភាព និង​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​នៅ​កម្ពុជា​។

ការឧបត្ថម្ភ​នេះ​ក៏​ជា​និមិត្តរូប​នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន​ផងដែរ​។ នាពេល​អនាគត សមាគម​ជំរុញ​ឧស្សាហកម្ម វប្បធម៌​ និង​ទេសចរណ៍ កម្ពុជា​-​ចិន​នឹង​នៅតែ​បន្ត​ជួយ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប:​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​លើ​ស្ទួយ​វប្បធម៌​ប្រពៃណី​ដ៏​ល្អប្រសើរ​របស់​កម្ពុជា និង​រួមគ្នា​ជំរុញ​ការផ្លាស់ប្តូរ​ទៅវិញ​ទៅមក និង​ការអភិវឌ្ឍ​វប្បធម៌​រវាង​កម្ពុជា​ និង​ចិន​ព្រមទាំង​ធ្វើជា​ឯកអគ្គរាជទូត​ដ៏ល្អ​នៃ​មិត្តភាព​កម្ពុជា​-​ចិន ដើម្បី​ចាប់​ឱកាស​ក្នុង​ការពង្រឹង​វប្បធម៌ និង​សិល្បៈ​ទាំង​​ ២ ​ឱ្យ​កាន់តែ​រឹងមាំ នាំយក​វប្បធម៌​ដ៏ត្រចះត្រចង់​របស់​កម្ពុជា​ចូល​ទៅក្នុង​ប្រទេស​ចិន និង​ឈាន​ទៅដល់​សកលលោក ហើយ​ប្រើប្រាស់​វប្បធម៌​ជា​មធ្យោបាយ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ទេសចរណ៍ និង​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​របស់​កម្ពុជា​៕