នៅ​ដើមខែ​វិច្ឆិកា ប្រេងឆៅ​បាន​ធ្លាក់ចុះ​ពី​តម្លៃ​ខ្ពស់​ប្រចាំខែ ៩៣,៧០ ​ដុល្លារ (​ក្នុង​ ១ ​បារ៉ែល​) ​ដល់​កម្រិត​ទាប ៧០​ ដុល្លារ ដែល​នៅតែ​បង្ហាញ​ពី​និន្នាការ​ធ្លាក់ចុះ​ប្រចាំខែ​។ ទោះ​យ៉ាងនេះ​ក្តី អ្នកជំនាញ​វិភាគ​ទីផ្សារ​បានបង្ហាញ​ថា ប្រេងឆៅ​កំពុង​ជួញដូរ​ក្នុង​តម្លៃ​មធ្យម ៨០ ​ដុល្លារ នៅ​ថ្ងៃ​អង្គារ និង​បង្ហាញ​ទិសដៅ​កើនឡើង​ក្នុង​រយៈពេល​ខ្លី បើ​យោងតាម​ការវិភាគ​ផ្នែក​បច្ចេកទេស​។


សារព័ត៌មាន Financial Times បាន​រាយការណ៍​ថា តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​សប្តាហ៍​នេះ ដោយសារ​ការកើនឡើង​នៃ​ការព្រួយបារម្ភ​អំពី​ការធ្លាក់ចុះ​នៃ​តម្រូវការ​ប្រេងឥន្ធនៈ​នៅក្នុង​ប្រទេស​ចិន ដែល​លើសពី​ការភ័យខ្លាច​ថា ការផ្គត់ផ្គង់​របស់​រុស្ស៊ី​អាច​ធ្លាក់ចុះ​នៅ​ខែក្រោយ នៅពេល​ដែល​ការដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​កាន់តែ​តឹងរ៉ឹង​លើ​ការនាំចេញ​ប្រេងឆៅ​របស់​ខ្លួន​ចូល​ជា​ធរមាន​។


នៅ​ថ្ងៃទី ​៥ ខែតុលា អង្គការ OPEC និង​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​រុស្ស៊ី​បាន​ធ្វើ​កិច្ចព្រមព្រៀង​កាត់បន្ថយ​ទិន្នផល​ចំនួន ២ ​លាន​បារ៉ែល​ក្នុង ១ ​ថ្ងៃ​។ អង្គការ OPEC+ នឹង​ពិភាក្សា​អំពី​ការកើនឡើង​ផលិតកម្ម​រហូតដល់ ៥០០ ០០០ ​បារ៉ែល​ក្នុង ១ ​ថ្ងៃ​នៅ​កិច្ចប្រជុំ​បន្ទាប់​របស់ខ្លួន​នៅ​ថ្ងៃទី ​៤ ខែធ្នូ​។ ទោះ​យ៉ាងនេះ​ក្តី ប្រេង​ឆៅ​បាន​កែ​ការខាតបង់​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​អារ៉ាប៊ីសាអ៊ូឌីត បាន​បង្ហាញថា ប្រទេស​របស់ខ្លួន​កំពុង​ជាប់គាំង​ជាមួយ​នឹង​ការកាត់បន្ថយ​ទិន្នផល និង​មិន​ពិភាក្សា​អំពី​ការកើនឡើង​ទិន្នផល​ប្រេង​ជាមួយ​អង្គការ OPEC នោះទេ​។


សម្រាប់​ការវិភាគ​ជួញដូរ​នៅ​សប្តាហ៍​នេះ តាមបែប​បច្ចេកទេស តម្លៃ​ប្រេង​អាច​ត្រូវ​បាន​ជួញដូរ​ចន្លោះ​ពី ៧៥ ទៅ ៨៥ ​ដុល្លារ​។ ក្នុងតម្លៃ​ជា​មធ្យម ៨០ ​ដុល្លារ វិនិយោគិន​គួរតែ​ទិញ​នៅ​តម្លៃ ៧៨,៥០​ ដុល្លារ ដោយ​កំណត់​មុខងារ​ទាញ​យក​ប្រាក់​ចំណេញ​នៅ​តម្លៃ ៨៥ ​ដុល្លារ និង​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ៧៤ ​ដុល្លារ​៕