MJQE គ្រោង​នឹង​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុ​ជានា​ខែមករា​នេះ​

Content image - Phnom Penh Post
លោក​ គួច ម៉េង​លី ស្ថាប​និក និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ Aii Language Cen​ters ​(Aii) និង American Intercon Schools (AIS)។ សហការី

​ភ្នំពេញៈ ក្រុមហ៊ុន Mengly J. Quach Education PLC (MJQE) ដែល​គ្រប់គ្រង​សា​លា​អន្តរទ្វីប​អាមេរិកាំង​​ (AIS) របស់​វិនិយោគិន​នៅក្នុង​ស្រុក​គ្រោង​នឹង​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ (CSX)​ នា​ខែម​ករានេះ ដើម្បី​ប្រមូល​មូលនិធិ​បន្ថែម​សម្រាប់​ពង្រីក​អាជីវកម្ម​របស់ខ្លួន និង​បំពេញ​តាម​គោលដៅ​ក្នុងការ​បង្កើត​សាខា​ឱ្យបាន​ចំ​នួន ១៦០ ​នៅ​ទូទាំងប្រទេស​។ ការឡើង​ផ្សារ​ហ៊ុន​នេះ​នឹង​ធ្វើឱ្យ​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​មកពី​វិស័យ​អប់រំ​។​

​លោក គួច ម៉េង​លី ស្ថាបនិក និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Aii Language Centers(Aii) និង American Intercon Schools (AIS) បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​មាន​ផែនការ​ក្នុងការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើក​ដំ​បូ​ង​ជា​សាធារណៈ ​(IPO)​ កាល​ពី​ប៉ុន្មាន​ឆ្នាំមុន ប៉ុន្តែ​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ទើប​ក្រុមហ៊ុន​សម្រេច​ពន្យារ​ពេល​រហូតដល់​ពេលនេះ​។​

​លោក​ថ្លែងថា​៖ «​ឆ្នាំ​ ២០១៩ យើង​សម្រេចចិត្ត​បោះផ្សាយ IPO ប៉ុន្តែ​ពេល​ឆ្នាំ​ ២០១៩​ មកដល់​សេដ្ឋកិច្ច​ គឺ​មិនល្អ​។ ដូច្នេះ យើង​គិតថា​គួរតែ​ពន្យារពេល ហើយ​យើង​រង់ចាំ​រហូតដល់​ជំងឺ​​កូ​វីដ​ ១៩ ថមថយ​។ កម្ពុជា​ពិត​ជាមាន​សំណាង ដោយសារតែ​យើង​បើក​សេដ្ឋកិច្ច​ពេញលេញ​មុនគេ​ក្នុងចំណោម​ប្រទេស​ទាំង​អស់ ហើយ​យើង​អាច​ស្វាគមន៍​ភ្ញៀវ​បរទេស​មកវិញ​បាន ដោយ​យើង​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​»​។​

​បើ​ទោះ​ឆ្នាំ​ ២០២៣ គឺជា​ឆ្នាំ​បោះឆ្នោត​ដែលជា​ធម្មតា​អាជីវ​កម្ម​ជាច្រើន​នឹង​ពន្យារ​ផែនការ​របស់​ពួកគេ ក៏​លោក ម៉េង​លី គិតថា ជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​សម្រាប់​រូបលោក​ក្នុង​ការឡើង​ផ្សារ​ហ៊ុន​។

​លោក​បញ្ជាក់ថា​៖ «​ឆ្នាំ​ ២០២៣ យើង​គិតថា​វា​ជា​ពេលវេលា​ដ៏​សមស្រប​មុន​ការ​បោះឆ្នោតជាតិ ហើយ​យើង​ជឿ​ជាក់​លើ​កំណើន និង​ការគាំទ្រ​របស់​យើង​ពី​អតិថិជន ឪពុក​ម្តាយ​ (​សិស្ស​) និង​វិនិយោគិន​។ យើង​ចង់បង្ហាញ​ការគាំទ្រ​ជា​មួយ​រដ្ឋាភិបាល​ថា កម្ពុ​ជាមាន​ស្ថិរភាព មិន​ថា​ការបោះឆ្នោត ឬ​អត់​នោះទេ យើង​នៅតែ​ធ្វើ​អាជីវកម្ម​ដូច​ធម្មតា​។ ក្រុមហ៊ុន​របស់​យើង​ត្រូវបាន​អនុវត្តតាម​តម្រូវការ​ទាំងអស់​រប​ស់​និ​យ​ត​ករ ហើយ​យើង​មាន​អនុលោម​ភាព​យ៉ាង​ល្អ​ក្នុងការ​ចុះបញ្ជី​អស់​រយៈពេល​ជាង ៧ ​ឆ្នាំ​រួចមកហើយ​»​។​

​លោក​បន្តថា គោលបំណង​ឡើង​ផ្សារ​ហ៊ុន​នេះ គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​សាលា​របស់លោក និង​អនុញ្ញាតឱ្យ​វិនិយោគិន​ចូល​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​។​

​លោក​បន្តថា​៖ «​ខ្ញុំ​ជឿជាក់ថា​វិនិយោគិន​ភាគច្រើន​ដែល​នឹង​ក្លាយជា​ឪពុកម្តាយ​របស់​សិស្ស និង​ប្រជាជន​ដែល​នៅ​ប្រទេស​កម្ពុជា​មានកូន​រៀន​នៅ​សាលា​នៅទីនេះ​»​។​

​លោក​លើកឡើងថា​៖ «​គោល​បំណង​សំខាន់​គឺ​ការប្រមូល​មូលនិធិ​ដើម្បី​ពង្រីក​សាលារៀន​បន្ថែម​ទៅ​តំបន់​ដែល​ប្រជាជន​ចង់ឱ្យ​យើង​ទៅ ហើយ​យើង​មាន​ផែនការ​បង្កើត​សាលា​ចំនួន​ជាង​ ១០០ ខណៈពេល​នេះ​យើង​មាន ១៥​សាខា​រួចទៅហើយ​។ យើង​មាន​ផែនការ​ឱ្យមាន ១៦០ ​សាខា​ដែល​ត្រូវ​ទៅជា​មូលដ្ឋាន ២៥ ​ខេត្ត​-​ក្រុង​»​។​

​លោក ហុង សុ​ហួរ អគ្គនាយក CSX បាន​និយាយថា ការចូល​ផ្សារ​ហ៊ុន​របស់​ក្រុមហ៊ុន​គឺ​ដើម្បី​បង្ហាញ​ដល់​វិនិយោគិន​សា​ធារ​​ណៈ​ថា ទីផ្សារ​មូលធន​គឺជា​ប្រ​​ភព​មូលនិធិ​ថ្មី​សម្រាប់​ពួកគេ​ដើម្បី​ពង្រីក​អាជីវកម្ម​។​

​លោក​បន្តថា មកដល់ពេលនេះ លោក​មិនទាន់​ទទួលបាន​សិទ្ធិ​ចុះបញ្ជី​ផ្លូវការ​ពី​ក្រុមហ៊ុន​នៅឡើយ​ទេ​។ លោក​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​គ្រោង​ដាក់​ឯក​សារ​ពិនិត្យ​លទ្ធភាព​ចុះបញ្ជី​ទៅ CSX ក្នុង​ខែ​នេះ​។ នៅពេលនេះ យើង​មិនទាន់មាន​ឯកសារ​ពិ​និត្យ​លទ្ធភាព​ចុះបញ្ជី​ទាំងនោះ​នៅឡើយ​ទេ​»​។​

​លោក​បញ្ជាក់ថា​៖ «​ការចូល​​រួម​របស់​ក្រុមហ៊ុន​នឹង​បង្ហាញ​ទៅកាន់​ក្រុមហ៊ុន​ផ្សេង​ទៀតថា​ពួកគេ​អាច​ប្រមូល​មូលនិធិ​ពី​ទីផ្សារ​មូលធន​សម្រាប់​ព​ង្រី​ក​អាជីវកម្ម​របស់​ពួកគេ​ទៅ​កម្រិត​បន្ទាប់ ហេតុអ្វី​បានជា​អ្នកផ្សេង​ទៀត​មិន​ជ្រើសរើស​? ខ្ញុំ​ក៏​អាច​មើលឃើញថា មានការ​ចាប់​អារម្មណ៍​ច្រើន​ពី​សាធារណជន​ជុំវិញ​ការចុះបញ្ជី​របស់​សាលា​មួយ​នេះ​»​។​

​ជាមួយនឹង IPO នេះ លោក ម៉េង​លី បានឱ្យដឹងថា លោក​គ្រោង​នឹង​ចេញលក់​ភាគហ៊ុន​ជុំ​ទី២ និង​ ៣ ហើយ​សម្រាប់​ជុំ​ទី​១ លោក​គ្រោង​នឹង​ចេញលក់​ភាគហ៊ុន​ចន្លោះ​ពី​ ៦ ទៅ ១០ ភាគរយ​នៃ​ជុំ​ទី​១ ​ប៉ុណ្ណោះ និង​ច្រើន​បំផុត ២០ ​ភាគរយ​នៃ​ភាគ​​ហ៊ុន​ក្រុមហ៊ុន​ទាំងមូល​៕​

ព័ត៌មានថ្មីៗ