
ស៊ីភីចុះអនុស្សរណៈនៃការយោគយល់ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល។
ក្នុងការធ្វើអាជីវកម្ម គ្រប់សកម្មភាពនៃការប្រកបអាជីវកម្មទាំងអស់តែងតែមានឥទ្ធិពលទៅលើមនុស្ស សង្គម និងបរិស្ថាន។ ដូចនេះ ម្ចាស់អាជីវកម្មនីមួយៗត្រូវយកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់ លើការទទួលខុសត្រូវចំពោះកិច្ចការ ជួយដល់សង្គម និងបរិស្ថាន (Corporate Social Responsibility (CSR) ជារឿងចម្បង ដើម្បីទ្រទ្រង់ អាជីវកម្មរបស់ខ្លួន។
ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនស៊ីភី ខេមបូឌា បានធ្វើការសហ ការជាមួយភាគីរដ្ឋ និងអង្គភាពពាក់ព័ន្ធ ក្នុងការបង្កើតគុណតម្លៃដល់សង្គម ដើម្បីការអភិវឌ្ឍអាជីវកម្ម ប្រកបរបរដោយនិរន្តរភាព។

លោក Kittiphop Thirachotikun
លោក Kittiphop Thirachotikun ជំនួយការនាយករងនៃផ្នែកសង្គម និងបរិស្ថាន (Corporate Social Responsibility (CSR) របស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ស៊ីភី អេហ្វនៅតែបន្តការអភិវឌ្ឍគ្រប់ដំណាក់កាលក្នុងការប្រតិបត្តិអាជីវកម្ម ប្រកបដោយចីរភាពក្រោមយុទ្ធសាស្ត្រនិរន្តរភាព ដែលមានឈ្មោះថា «CPF 2030 Sustainability in Action» ដោយយុទ្ធសាស្ត្រនេះ ផ្តោតទៅលើគោលនយោបាយ ៣ចំណុច សំខាន់ៗគឺ ផ្ដល់និរន្តរភាពចំណី អាហារ រស់ក្នុងសង្គមសម្បូរហូរហៀរ និងសាងតុល្យភាពឱ្យបរិស្ថានធម្មជាតិ។ ក្នុងន័យនេះផងដែរ ក្រុមហ៊ុនបានអនុវត្តយុទ្ធសាស្ត្រទាំង៣ខាងលើ នៅក្នុងប្រទេសកម្ពុជា គ្រប់តំបន់នៃការធ្វើអាជីវកម្មដូចជា៖
១. ផ្ដល់និរន្តរភាពចំណីអាហារ (Food Security)
ស្របតាមគោលនយោបាយផ្ដល់ និរន្តរភាពចំណីអាហារ ក្រុមហ៊ុនបានចូលរួមចំណែកក្នុងការជួយ ប្រជាជនកម្ពុជាឱ្យទទួលបាននូវអាហារមានគុណភាពល្អ និងអនាម័យ។ ក្រុមហ៊ុនបានបង្កើតគម្រោង «អាហារដ្ឋានរបស់សាលារៀន» ដោយអប់រំសិស្សានុសិស្សនៅតំបន់ជនបទឱ្យយល់ដឹងពីអត្ថប្រយោជន៍នៃការទទួលទានចំណីអាហារ ដែលមានគុណភាពក្នុងនោះផងដែរក្រុមហ៊ុន ស៊ីភី ខេមបូឌា បានចូលរួមចំណែកក្នុងការឧបត្ថម្ភជាផលិតផលចំណីអាហារជាច្រើនរួមមាន សាច់ជ្រូក សាច់មាន់ ប្រហិត និងពងមាន់ ។
២. រស់ក្នុងសង្គមសម្បូរហូរហៀរ (Self-Sufficient Society)
សម្រាប់ការងារទាក់ទងជាមួយនិងការជួយដល់សង្គមជាតិ ក្រុមហ៊ុន ស៊ីភី ខេមបូឌា បានចូលរួមចំណែកក្នុងការកសាងអគារបណ្ណាល័យ ផ្តល់អាហារូបករណ៍ បង្កើតគម្រោង «បន្ទប់ទឹកអនាម័យដើម្បីប្អូនៗ» ក្នុងគោល បំណងឱ្យប្អូនៗកុមារទទួលបានអនាម័យទៅលើផ្នែកសុខភាព ដោយគម្រោងនេះមិនត្រឹមតែសាងសង់បន្ទប់ទឹកប៉ុណ្ណោះទេ ថែមទាំងផ្តល់ឧបករណ៍អប់រំ ដូចជាកុំព្យូទ័រ សៀវភៅ និងសម្ភារសម្រាប់ ការសិក្សា លើសពីនេះទៅទៀតក្រុមហ៊ុនក៏បានចូលរួមកម្មវិធីមនុស្សធម៌ ការបរិច្ចាគឈាមផងដែរ។

ស៊ីភីបានសាងសង់បន្ទប់ទឹកសម្រាប់សិស្សានុសិស្សឱ្យទទួលបានអនាម័យ និងសុខភាពល្អ។
៣. សាងតុល្យភាពឱ្យបរិស្ថានធម្មជាតិ (Balance of Nature)
ក្រុមហ៊ុន CP បានចាត់ទុកអាជីវកម្មកសិកម្មជាអាជីវកម្មមួយ ក្នុងចំណោមអាជីវកម្មជាច្រើនដែលមានផល ប៉ះពាល់ដល់បរិស្ថាន ដូច្នេះគ្រប់កសិដ្ឋានចិញ្ចឹមសត្វរបស់ក្រុមហ៊ុនតែងតែមានការដាំកូនឈើដើម្បីជាផ្នែកមួយក្នុងការជួយដល់បរិស្ថាន ទើបក្រុមហ៊ុនបានប្តេជ្ញាដាំដើមឈើ១លាននៅឆ្នាំ២០៣០ ក្នុងគោលបំណងធ្វើឱ្យបរិស្ថានប្រសើរឡើង កាត់បន្ថយការបំពុលខ្យល់ បង្កើនគុណភាពដី បង្កើនគុណភាពទឹក គ្រប់គ្រងកាកសំណល់ និងទាញយកថាមពលធម្មជាតិយកប្រើប្រាស់ឡើងវិញ។
ក្រោមយុទ្ធសាស្ត្រនិរន្តរភាពដែលមានឈ្មោះថា «CPF 2030 Sustainability in Action» ក្រុមហ៊ុនប្តេជ្ញានឹងចូលរួមជាផ្នែកមួយដើម្បីប្រយោជន៍សម្រាប់សង្គម និងកសាងឡើងវិញនូវតុល្យភាពរបស់ធនធានធម្មជាតិដូចជា ទឹក ដី និងព្រៃឈើ ដែលជាមូលដ្ឋានគ្រឹះក្នុងការផលិតចំណីអាហារ។ លោក Kittiphop Thirachotikun បានបន្តែមទៀតថា យុទ្ធសាស្ត្រនេះ ផ្តោតសំខាន់ទៅលើគោលការណ៍ ការអភិវឌ្ឍយ៉ាងមានស្ថិរភាព ដោយប្រកាន់ខ្ជាប់នូវគុណប្រយោជន៍៣ ប្រការរបស់ CPF គឺប្រទេសជាតិ ប្រជាជន និង តុល្យភាពរបស់ក្រុមហ៊ុន ហើយគោលការណ៍ទាំងនេះ ជាបេះដូងនៃនិរន្តរភាព ដែលធ្វើឱ្យអាជីវកម្ម និងសង្គមរីកចម្រើនទៅព្រមៗគ្នា។
CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយ និរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food) ហើយនៅពេលអនាគត ក្រុមហ៊ុននៅតែបន្ត ផ្តោតទៅលើនិងបរិស្ថានក្នុងការដំណើរការអាជីវកម្មរបស់ខ្លួន៕

ក្រុមហ៊ុនស៊ីភី ប្តេជ្ញាដាំដើមឈើ ១ លានដើម នៅត្រឹមឆ្នាំ ២០៣០ ដើម្បីកាត់បន្ថយការបំពុលខ្យល់ និងលើកកម្ពស់បរិស្ថានប្រកបដោយនិរន្តរភាព។
