ពលរដ្ឋម៉ាឡេស៊ីរស់នៅក្នុងរាជធានីភ្នំពេញបានជួបជុំគ្នាប្រារព្ធពិធីបុណ្យ «ឌីប៉ាវ៉ាលី» ជាពិធីបុណ្យរបស់ហិណ្ឌូហៅថា ពន្លឺ ដែលធ្វើឡើងនៅឯស្ថានទូតម៉ាឡេស៊ីកាលពីថ្ងៃទី ២៧ ខែតុលា។ បុណ្យនេះជានិមិត្តរូបនៃជ័យជម្នះរបស់ពន្លឺទៅលើភាពងងឹតអំពើល្អឈ្នះអំពើអាក្រក់ និងចំណេះដឹងឈ្នះភាពអវិជ្ជា។ ពិធីដ៏រីករាយនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ី និងលោកជំទាវ Masdiana Mohamad ដោយមានការទទួលទានអាហារថ្ងៃត្រង់រួមនឹងម្ហូបបែបប្រពៃណីរបស់ម៉ាឡេស៊ី៕រូបថតសហការី