កាហ្វេ Brown គឺជាកាហ្វេដ៏មានប្រជាប្រិយភាពបំផុតមួយនៅកម្ពុជាបានចូលរួមយុទ្ធនាការសង្គ្រោះជនរងគ្រោះដោយទឹកជំនន់ ដើម្បីជួយដល់គ្រួសារដែលរងគ្រោះ។ សាខាចំនួន ៣ របស់កាហ្វេ Brown គឺសាខា Brown Roastery BKK (ផ្លូវ ៥៧ កែងផ្លូវ ២៩៤) សាខា Brown Riverside (មហាវិថីព្រះស៊ីសុវត្ថិ) និងសាខា Brown Roastery Parkmall (ផ្លូវជាតិលេខ ១ ទល់មុខបុរីប៉េងហួត) ចូលរួមក្នុងយុទ្ធនាការនេះ៕ រូបថត ហេង ជីវ័ន