ក្រុមហ៊ុន Almond Hospitality Group និងសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រាបានផ្តួចផ្តើមយុទ្ធនាការសម្អាតតំបន់ជុំវិញសណ្ឋាគាររបស់ពួកគេកាលពីថ្ងៃទី ២៦ ខែសីហា កន្លងទៅ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះគឺដើម្បីសម្អាតនៅតំបន់ជុំវិញឲ្យមានអនាម័យស្អាត និងបរិស្ថានល្អ ពីព្រោះនៅពេលមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យសំរាមហូររាយប៉ាយពាសពេញតំបន់ជុំវិញនោះ៕ រូបថត សហការី