Content image - Phnom Penh Post

ក្រុមហ៊ុន Royal Platinum ដែលជា​ក្រុមហ៊ុន​ចែកចាយ​ម្សៅ​ទឹកដោះគោ​អូស្ត្រាលី​ម៉ាក រ៉ូយ៉ាល់ អ័ស (Royal Ausnz) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​អ្នក​តំណាង​ផលិតផល​ដំបូង​របស់ខ្លួន​គឺ​លោកស្រី នាង សុវត្ថាណា ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សុខភាព​របស់​ស្ត្រី​។ លោកស្រី​ត្រូវបាន​ណែនាំ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អ្នក​ចែកចាយ​នៅក្នុង​ពិធី​ប្រកាស​នេះ និង​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី ២៩ ខែកុម្ភៈ​ក្នុង​រាជធានី​ភ្នំពេញ​។

លោកស្រី សុវត្ថាណា ហៅ DJ Nana គាត់​តែងតែ​ផ្សព្វផ្សាយ​វីដេអូ​អប់រំ​អំពី​បញ្ហា​សុខភាព​យ៉ាងសកម្ម​នៅតាម​បណ្តាញ​សង្គម​។ ការប្រកាស​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន Royal Platinum ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​សុខភាព​នៅក្នុង​ចំណោម​ស្ត្រី​វ័យក្មេង​កម្ពុជា​។ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ឯកឧត្តម Pablo Kang គឺជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​នោះ​៕ រូបថត នាង សុភាព