ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញបានប្រារព្ធខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជាដែលត្រូវបានធ្វើឡើងនៅឯ Futures Factory ក្នុងខណ្ឌដូនពេញកាលពីថ្ងៃទី ៨ ខែមករា។ ព្រឹត្តិការណ៍នេះផ្តោតលើការចូលរួមចំណែករបស់សហរដ្ឋអាមេរិកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងភាពជាដៃគូដ៏សំខាន់ជាច្រើនទៀតរវាងប្រទេសទាំង ២។ ទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ មានតាំងពីឆ្នាំ ១៩៥០។ នៅក្នុងពិធីនោះក៏មានការហែក្បួនរ៉ឺម៉កកង់បីតាមផ្លូវក្នុងរាជធានីភ្នំពេញ និងការប្រគំតន្ត្រីផងដែរ។ ភ្ញៀវកិត្តិយសពិសេសនៅក្នុងពិធីនេះគឺឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា៕ រូបថត ហុង មិនា