ក្រៅពីផ្តល់ដំណោះស្រាយសេវាហិរញ្ញវត្ថុដែលផ្តល់នូវភាពរីកចម្រើន ប្រាសាក់បានផ្តល់អគារ និង សម្ភារបរិក្ខារបណ្ណាល័យជូនដល់សិស្សានុសិស្ស ដើម្បីជាស្ពានក្នុងការបណ្តុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍សម្រាប់ពេលបច្ចុប្បន្ន និងអនាគតនៃអាជីពការងារ។ នាឱកាសទិវាជាតិអំណានថ្ងៃទី ១១ មីនានេះ ប្រាសាក់ជូនពរឱ្យអគារបណ្ណាល័យដ៏ស្រស់ស្អាត ធំទូលាយ និងមានបរិយាកាសល្អទាំងនេះក្លាយជាឃ្លាំងទ្រព្យក្នុងការកសាងបញ្ញាជាទីតាំងសម្រាប់សិក្សាស្រាវជ្រាវ និងនវានុវត្តន៍ និងចូលរួមចំណែកបណ្ដុះទម្លាប់អានរបស់សិស្សតាំងពីបឋមវ័យ។ រហូតមកដល់ពេលនេះ ប្រាសាក់ ផ្តល់អគារបណ្ណាល័យ ៤១ ខ្នងនៅតាមខេត្តចំនួន ១៣ ទូទាំងកម្ពុជា៕ រូបថត សហការី