ការជ្រើសរើសគ្រឿងសំណង់យកមកសាងសង់អគារ ឬលំនៅដ្ឋានពិតជាសំខាន់ខ្លាំង និងត្រូវការយកចិត្តទុកដាក់ខ្ពស់បំផុត។ គ្រឿងសំណង់ល្អៗគួបផ្សំនឹងរបៀបសាងសង់មានស្តង់ដារជាគ្រឹះចម្បង ជួយឲ្យសំណង់អគារមានគុណភាពរឹងមាំជាប់ធន់បានយូរអង្វែង។
ជាក់ស្តែង មានគម្រោងសំណង់ និងអគារធំៗ ល្បីៗ មិនតិចទេដែលកម្ពុជា បានជ្រើសប្រើប្រាស់ស៊ីម៉ងត៍ផលិតក្នុងស្រុក គឺ ស៊ីម៉ងត៍ខេ ស៊ីមេន ដែលគ្រប់គ្នាមិនធ្លាប់បានដឹង មានដូចជា៖
១. បុរី ប៉េងហួត ៖ ជាមួយបទពិសោធន៍ជាង ១០ ឆ្នាំ ក្នុងការអភិវឌ្ឍន៍បុរី និងឈានមុខគេលើការសាងសង់សំណង់ និងលំនៅដ្ឋាននៅកម្ពុជា បុរីប៉េងហួត បានជ្រើសរើសយកស៊ីម៉ង់ត៍ ខេ ស៊ីមេនមកប្រើប្រាស់ស្ទើរគ្រប់គម្រោងបុរីរបស់ខ្លួន ។ បុរី ប៉េងហួត មានច្រើនទីតាំងនៅតំបន់ធំៗ ដូចជា ទួលគោក បឹងស្នោរ សែនសុខ លើផ្លូវឯកឧត្តម ជាសុផារ៉ាស្ទឹងមានជ័យផ្លូវ ៦០ម៉ែត្រនិងផ្លូវជាតិលេខ ៦។
២ បុរី អ័រគីដេវីឡា៖អស់រយៈពេលជិត ១០ ឆ្នាំលើវិស័យអចលនទ្រព្យ បុរីអ័រគីដេ វីឡាបានកសាងកេរ្តិ៍ឈ្មោះ និងអភិវឌ្ឍន៍ខ្លួន ពីមួយគម្រោងទៅមួយគម្រោងទៀតប្រកបដោយជោគជ័យនិងជាលំនៅដ្ឋានទំនើបនៅកម្ពុជា ជាច្រើនទីតាំង ដូចជា នៅលើតាមបណ្តោយផ្លូវ ២០០៤ និងផ្លូវជាតិលេខ ៦A និង តំបន់ចំការដូង។
៣.បុរីភ្នំពេញថ្មី៖ជាគម្រោងបុរីដែលរីកដុះដាលមិនចាញ់បុរីផ្សេងៗឡើយនៅភ្នំពេញដែលល្បីលើគុណភាពភាពរឹងមាំ និងប្រជុំដោយម៉ូដផ្ទះស្អាតៗ តាំងពីឆ្នាំ ២០១១ មកម្ល៉េះ។ បច្ចុប្បន្នបុរីភ្នំពេញថ្មី មានទីតាំងនៅតំបន់ធំៗជាច្រើន ដូចជា៖ ផ្លូវ ២០០៤ សែនសុខ លើផ្លូវ ឯកឧត្តម ជាសុផារ៉ា និង ទឹកថ្លា។
៤. អគារវឌ្ឍនៈ (Vattanac Capital)៖ ជាអគារកម្ពស់ ៣៩ ជាន់ដ៏ទំនើបឈរនៅកណ្ដាលទីក្រុងអាចមើលឃើញទិដ្ឋាទីក្រុងទាំងមូលដែលក្នុងនោះមានសណ្ឋាគារលំដាប់ផ្កាយ ៥ អន្តរជាតិ Rosewood ហាងប្រេនអន្តរជាតិប្រណិតធំៗ ធនាគារវឌ្ឍនៈ ការិយាល័យ និង ភោជនីយដ្ឋានល្បីៗជាច្រើនទៀតផងដែរ។
៥. ស្ពានអ្នកលឿង៖ជាស្ពាន High Way ឆ្លងកាត់ទន្លេមេគង្គភ្ជាប់ពីខេត្តកណ្ដាល ទៅខេត្តព្រៃវែងឆ្ពោះទៅខេត្តស្វាយរៀង និងជាស្ពានដែលវែងជាងគេបំផុតក្នុងប្រទេសកម្ពុជា ដែលបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៥។ សាងសង់ឡើងដោយប្រើ ស៊ីម៉ងត៍ ខេស៊ីមេន មកទល់បច្ចុប្បន្ននេះ ស្ពានអ្នកលឿងត្រូវបានទទួលស្គាល់លើគុណភាព និងសម្រស់ ថានៅដដែលដូចកាលទើបសង់រួចអីចឹង។
កំពុងមានគម្រោងសាងសង់លំនៅដ្ឋាន ឬអគារពាណិជ្ជកម្ម ស៊ីម៉ង់ត៍ ខេ ស៊ីមេនជាជម្រើសដ៏ល្អបំផុតដែលចែកចេញជា៣ ប្រភេទស្របតាមតម្រូវការប្រើប្រាស់ ដូចជា៖
១. ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement)៖ ឯកទេសសម្រាប់ការងារបេតុង ចាក់គ្រឹះ គ្រឿងបង្គំ ដែលម៉ូលីគុលក្នុងសាច់ស៊ីម៉ងត៍ផ្សារជាប់គ្នាខ្លាំង ហើយសាច់បេតុងប្លង់សេ និង សរសរគ្រឹះជាប់មាំល្អ និង គង់វង្សយូរអង្វែង។
២. ស៊ីម៉ងត៍បូក ខេ ស៊ីមេន (K-Plastering)៖ ប្រើប្រាស់សម្រាប់ការបូកជញ្ជាំង ដែលសាច់ស៊ីម៉ងត៍ឆាប់ស្អិតខាំជាប់គ្នាបានយ៉ាងល្អ ធ្វើឲ្យការងារបូកឲ្យកាន់តែរលូន ស្មើស្អាត និងគ្មានស្នាមប្រេះ ១០០% ហើយរហ័ស ចំណេញទាំងពេលវេលា និងកម្លាំង។
៣. ស៊ីម៉ងត៍បូក ខេ ស៊ុបពែរ (K-SUPER) ៖ ស៊ីម៉ងត៍ ខេ ស៊ុបពែរ ប្រើប្រាស់បានទៅលើការងារច្រើនយ៉ាងដូចជា ការងារបូក ការងារចាក់សាប ការងាររៀបឥដ្ឋ និងគ្រឿងបង្គុំស្រាលៗ មានភាពជាប់ធន់ ងាយស្រួលប្រើប្រាស់ ចំណេញបានច្រើន។ ប្រើស៊ីម៉ងត៍ ខេ ស៊ុបពែរ រូបមន្តពិសេស ចំណេញ ២៥% ដោយបរិមាណស៊ីម៉ងត៍មួយបាវទម្ងន់ ៤០ គីឡូក្រាម ទទួលបានទិន្នផលការងារស្មើនឹងស៊ីម៉ងត៍ទម្ងន់ ៥០ គីឡូក្រាម។
ស៊ីម៉ងត៍ខេស៊ីមេន ត្រូវបានផលិតឡើងតាមស្តង់ដារអន្តរជាតិ ចេញពីរោងចក្រខ្មែរនៅ ខេត្តកំពត ដែលត្រូវបានទទួលស្គាល់លើគុណភាពជឿទុកចិត្តជាយូរឆ្នាំមកហើយឯតម្លៃក៏សមរម្យស្របតាមជីវភាពរបស់បងប្អូនខ្មែរភាគច្រើន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុក [K Cement Cambodia] (https://www.facebook.com/kcementcambodia)។