នៅព្រឹកថ្ងៃអាទិត្យទី ០៨ ខែកញ្ញាឆ្នាំ ២០១៩ នេះក្រុមហ៊ុនអចលនទ្រព្យ អាម៉ូរី បានប្រារព្ធពិធីសម្ពោធបើកលក់ជាផ្លូវការគម្រោង “អាម៉ូរីប្រាំពីរមករា” ជាលើកទីពីរនៅសណ្ឋាគារ the Raffles Hotel Le Royal។
អតិថិជនសក្តានុពលសម្រាប់ការបើកលក់លើកនេះប្រមាណ 300 នាក់លោក សួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ អាម៉ូរី បានមានប្រសាសន៍ថា៖ “ គម្រោងបុរី អាម៉ូរី ៧ មករា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។”
ទីតាំងនៃគម្រោងបុរី អាម៉ូរី ៧ មករា បានបង្ហាញខ្លួនស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ចរវាងតំបន់ពាណិជ្ជកម្ម ទីក្រុងរណបជ្រោយចង្វារព្រមទាំងគម្រោងអភិវឌ្ឍន៍ល្បីឈ្មោះធំៗជាច្រើនដ៏ទៃទៀតស្ថិតនៅជុំវិញទីតាំងបុរី។ ចំណុចពិសេសរបស់បុរី អាម៉ូរី ៧ មករា គឺមានដងព្រែកធម្មជាតិដែលញុំាំងឲ្យគម្រោងមានទេសភាពដ៏ស្រស់ត្រកាលត្រូវបានធ្វើនៅលើផ្ទៃដីចំនួន ៣២ ហិកតាស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋ ៧ មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦ ទៅកាន់ផ្លូវលោកឧកញ៉ា លីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ ៥ ដែលពោពេញដោយសក្តានុពលអភិវឌ្ឍន៍ខ្ពស់ និងជាទីប្រជុំជនដ៏កុះករបំផុតក្នុងរាជធានីភ្នំពេញ។ ទីតាំងសក្កានុពលខ្លាំងដែលនៅជិតបុរី អាម៉ូរី ៧ មករា គឺមានដូចជា សួនសត្វសាហ្វារីវើលវិមានឈ្នះឈ្នះពហុកីឡាដ្ឋានជាតិមរតកតេជោ និង សួនទឹក ហ្គោលឌិនស៊ីធី ធំជាងគេនៅអាស៊ី និងគម្រោងបុរីល្បីៗជាច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
លោកស្រី ស៊ីមែនឌី ប្រធានគ្រប់គ្រង
ទូរសព្ទ៖089 999 996