ពិធីប្រគល់វិញ្ញាបនបត្រអនុញ្ញាតឱ្យប្រើប្រាស់ម៉ាកសមូហភាព «គុយទាវភ្នំពេញ» និងចុះកិច្ចសន្យាផ្តល់សិទ្ធិប្រកបអាជីវកម្ម «អ៊ុយគុយទាវ» ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២១ ខែកុម្ភៈនៅភោជនីយដ្ឋាន យ៉ីសាង ក្នុងខណ្ឌទួលគោកក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ នៅក្នុងប្រតិបត្តិការគ្រប់គ្រង និងដឹកនាំប្រកបដោយស្តង់ដាខ្ពស់របស់ Almond Hospitality Group ភោជនីយដ្ឋាន យីហោ អ៊ុយ គុយទាវ ដែលទទួលបានការទទួលស្គាល់ពីអតិថិជនគ្រប់ជាន់ថ្នាក់ ពេលនេះអ៊ុយ គុយទាវនឹងបើកផ្តល់សិទ្ធិលក់បន្តជាលើកដំបូងរបស់ខ្លួន។ នៅរាត្រីនោះមានពិធីចុះអនុស្សរណៈយោគយល់គ្នារវាងនាយកប្រតិបត្តិ អ៊ុយ គុយទាវ និងកំពូលចុងភៅលោក លូ ម៉េង និងលោក សេង សុខណា ដែលជាអ្នកជំនួញក្នុងប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសទៀតនោះគឺគុយទាវភ្នំពេញមានវត្តមាននៅគ្រប់ភោជនីយដ្ឋានទាំងអស់របស់អាល់ម៉ុនគ្រុប៕ រូបថត ហេង ជីវ័ន