ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងបង្ហាញនូវការចែករំលែកចំពោះសង្គម ក៏ដូចជាការយកចិត្តទុកដាក់ទៅលើអនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក បាននាំយកនូវសម្ភារប្រើប្រាស់មួយចំនួនដូចជា ធុងសំរាមចំនួន ២១ ធុងជូនដល់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច និងកៅអីចំនួន ១៧០ កៅអី ជូនដល់អាជ្ញាធរសម្រាប់ប្រើប្រាស់នៅក្នុងសាលាឃុំចំនួន ១៥ ឃុំ ដែលស្ថិតក្នុងស្រុកចំនួន ៣ គឺ ស្រុកកំពង់ត្រាច បន្ទាយមាស និងស្រុកអង្គរជ័យ ខេត្តកំពត។ ទោះបីជាការផ្តល់ជូននេះហាក់បីដូចជាមិនមានចំនួនច្រើនក៏ដោយ តែវាក៏បានបង្ហាញថា ណុងហឹប ហ្វាយនែន មិនត្រឹមតែជាគ្រឹះស្ថានដែលផ្តល់សេវាកម្មប្រាក់កម្ចីប៉ុណ្ណោះទេ តែ ណុងហឹប តែងតែមានការចូលរួម និងរៀបចំសកម្មភាពសង្គមផ្សេងៗ និងបានយកចិត្តទុកដាក់លើភាគីពាក់ព័ន្ធទាំងអស់ក៏ដូចជាសហគមន៍ទាំងមូលផងដែរ ។ រូបថត សហការី