Content image - Phnom Penh Post

ក្រុមហ៊ុន OPPO បានដាក់​សម្ពោធ​ស្មាតហ្វូន​លំដាប់​កំពូល​ដែល​បំពាក់​អេក្រង់​ទំនើប​ឈានមុខ​ក្នុង​យុគសម័យ 5G គឺ OPPO Find X2 Pro នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៧ ខែ​មីនា កន្លងទៅ​។

កំពូល​ស្មាតហ្វូន OPPO Find X2 Pro ផ្តល់នូវ​បទពិសោធ​នៃ​ការថត​បែប​កាមេរ៉ា​អាជីព​ដោយ វា​បំពាក់​ដោយ​កាមេរ៉ា​មេ​ទំហំ ៤៨ ​មេហ្គាភិកសែល​ជា​កាមេរ៉ា​លំដាប់​អាជីព ១២bit (​ប៊ីត​) ប្រើប្រាស់​សេនស័រ Sony IMX689 ឈានមុខ​គេ​។ លើស​ពី​នេះ​ទៀត​វា​មាន​អេក្រង់​កោង​លាត​គ្មាន​គែម ល្បឿន Refresh Rate កម្រិត​កំពូល​ ១២០ ​ហឺត​រលូន​ឥត​ទាក់ និង​កម្រិត​បង្ហាញ​កំពូល​ច្បាស់ QHD+(3K) Dynamic AMOLED ជាមួយ​ពណ៌​ធម្មជាតិ​រស់​រវើក​។ OPPO Find X2 Pro មាន​តម្លៃ​ត្រឹមតែ ១២៩៩$ ហើយ​សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​អាច​ធ្វើការ​កក់​ទុក​មុន​ចាប់ពី​ថ្ងៃទី​ ៨ មីនា ដល់​ថ្ងៃទី​ ២១ មីនា ២០២០ នៅ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំង​ប្រទេស​៕ រូបថត សហការី