ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ និង ក្រុមហ៊ុន ធានារ៉ាប់រងហ្វតតេ (ខាមបូឌា) កាលពីថ្ងៃទី ៣០ ខែធ្នូ កន្លងទៅបានធ្វើពិធីសម្ពោធជាផ្លូវការ និងចុះហត្ថលេខាភាពជាដៃគូណែនាំអតិថិជនចំពោះសេវាធានារ៉ាប់រង ដើម្បីបង្កើតក្របខ័ណ្ឌប្រកបដោយនិរន្តរភាព ដើម្បីផ្តល់ជូនការធានារ៉ាប់រងទូទៅដល់អតិថិជនរបស់ធនាគារ។ ភាពជាដៃគូនេះត្រូវបានរំពឹងថានឹងធ្វើឱ្យទំនាក់ទំនងជាមួយអតិថិជនរបស់ស្ថាប័នហិរញ្ញវត្ថុកាន់តែរឹងមាំនៅគ្រប់ផ្នែកទាំងអស់ដោយផ្តល់ឱ្យពួកគេនូវការការពារចាំបាច់នៅក្នុងបរិយាកាសរស់នៅ និងអាជីវកម្មប្រចាំថ្ងៃ។ ធនាគារនឹងចាប់ផ្តើមដោយផ្តល់ការធានារ៉ាប់រងអគ្គិភ័យ៕ រូបថត សហការី