Content image - Phnom Penh Post

ជំងឺ​រាតត្បាត​សកល កូរ៉ូណា បាន​បង្ក​ឱ្យ​ពលរដ្ឋ​កម្ពុជា​ជាច្រើន​គ្រួសារ បាននិង​កំពុង​ខ្វះខាត​ស្បៀងអាហារ​។ ក្នុងនាម​វិស័យ​ឯកជន ធនាគារ​ឈីហ្វ បាន​បន្ត​ចូលរួម​ផ្តល់​អំណោយ​សប្បុរសធម៌ ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ (TYDA) ដើម្បី​ចូលរួម​ចំណែក​គាំទ្រ​ដល់​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​១៩​។ តាមរយៈ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ (TYDA) ដែល​បាននិង​កំពុង​ធ្វើ​សកម្មភាព​មនុស្សធម៌​យ៉ាង​ល្អ​ប្រពៃ​នេះ ធនាគារ ឈីហ្វ មាន​កិត្តិយស​ឧបត្ថម្ភ​អង្ករ​ផ្កាម្លិះ​ចំនួន ២៤០ បាវ ត្រីខកំប៉ុង​ចំនួន ២០០ ​យួរ មីម៉ាម៉ា​ចំនួន ២០០ ​កេស ទឹកត្រី ២០០ ​យួរ និង ម៉ាស់​ចំនួន ៥ ០០០ ​ម៉ាស់ ដែល​មាន​តម្លៃ​សរុប​ចំនួន ៤៥១៤.៧១ ដុល្លារ​។ សកម្មភាព​មនុស្សធម៌​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​​ ១៣ ខែឧសភា ឆ្នាំ​ ២០២១ នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ ឈីហ្វ ក្នុង​ខណ្ឌដូនពេញ​។ មន្ដ្រី​តំណាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ (TYDA) បាន​សម្ដែង​នូវ​ក្ដីសោមនស្ស​រីករាយ​ចំពោះ​អំណោយ​សប្បុរសធម៌​នេះ​៕ photo SUPPLIED